អធ្យាស្រ័យឲគ្នារាល់ការឆ្លើយតប

I
imnarasa
ខ្មាស់ទេ បើធ្លាប់ធ្វើចេះហើយចុងក្រោយគឺខ្លួនល្ងង់សោះ? ប្រកែកឬទាស់សម្តីគ្នា ខឹងឈប់រាប់អានគ្នា ពេលខ្លះក៏ដល់ថ្នាក់ស្អប់ហើយឈ្នានីសគ្នា សុទ្ធតែជាលទ្ធផលដែលចេញពីចេះរៀងខ្លួន។ នៅក្នុងសង្គមបច្ចុប្បន្នមានមនុស្សមិនតិចនាក់ទេដែលតាំងខ្លួនជាអ្នកចេះ ចេះវាយតម្លៃ ១ ផ្តល់ឱវាទ ១ ទាមទារឲ្យគេធ្វើតាមនិងជឿជាក់លើខ្លួនឲ ១ ។ ហើយប្រសិនបើការយល់ឃើញមិនដូចគ្នាមិនស្របគំនិតគ្នា ពេលនោះនឹងមានការប្រកែករកត្រូវតែរៀងខ្លួន។ អ្នកអាចមើលឃើញតែជ្រុងម្ខាងនៃគំនិតមួយ ហើយមតិមួយទៀតក៏ដូចគ្នា។ ការបកស្រាយវែកញែករបស់អ្នកទាំងពីរសុទ្ធតែត្រឹមត្រូវ តែភាពត្រឹមត្រូវដែលអ្នកអះអាងឡើង វាមិនត្រូវទៅតាមប្រធានបទមួយដែលមតិទីបីលើកឡើងឡើយ។ វាគួរឲ្យអៀនបន្តិចដែរ ប្រសិនបើថា ការប្រកែកឲ្យគំនិតរបស់ខ្លួនទទួលបានការគាំទ្រនោះ ជាការសម្ញែងកំហុស សម្ញែងភាពល្ងង់ខ្លៅរបស់ខ្លួនទៅវិញ។ មិនបង្អាក់ឲ្យអ្នកឈប់មានការបញ្ចេញមតិនោះទេ គ្រាន់តែដាស់តឿនឲ្យមានការបញ្ចេញមតិដោយវិជ្ជមានមក។ អ្នកបញ្ចេញមតិដោយវិជ្ជមាន នឹងមិនមានការវាយបំបាក់មតិផ្ទុយរបស់ខ្លួនឡើយ(ចំណុចបែបនេះត្រូវស្វែងយល់ដោយខ្លួនឯង អ្នកគិតវិជ្ជមាន សំណេរចេញមកក៏វិជ្ជាមាន)។ អ្នកបញ្ចេញមតិដោយវិជ្ជមាន នឹងមានការសិក្សាទៅលើប្រធានបទមួយឲ្យបានច្បាស់លាស់មុនធ្វើការវែកញែក។ អ្នកគិតវិជ្ជមាន នឹងមិនខ្វល់ថាមតិរបស់គាត់ត្រូវបានទទួលការគាំទ្រ ឬយកទៅអនុវត្តន៍ឬអត់នោះទេ សំខាន់គាត់គ្រាន់តែជឿជាក់ថា គាត់បានធ្វើរឿងល្អរួចហើយ។ «យើងកំពុងសិក្សាពីគ្នាទៅវិញទៅមក មេត្តារក្សាចិត្តឲល្អនិងបើកឲទូលំទូលាយ ហើយបន្តបេសកកម្មអត្ថបទជាប្រយោជន៍រួមនៃបន្តាញសង្គមរបស់យើងតទៅទៀត»៕៚![4F4F4000-7BF2-4655-B43D-9975F9E7A6FD.jpeg](https://serey.io/imageupload_data/19bbbae3a50e34b60761fecf66dc1d151ef994d6) ពីនាងខ្ញុំ @imnarasa

Comments

pov
អរគុណក្មួយ ពូកែរកនឹកបានល្អ ខ្ញុំបាទ@pov សហការរីករាយ ផ្តោតតែចំនុចសំខាន់ហើយមានប្រយោជន៍