យើងជាមនុស្សសាមញ្ញ កុំចង់ទទួលបានការស្រលាញ់ ដូចព្រះនាងអី

I
imnarasa
ការរស់នៅក្នុងពិភពពិតប្រាកដ ទើបអ្នកនឹងមិនសូវជួបមនុស្សបោកបញ្ឆោត ចូររស់នៅដោយរឹងមាំ ទើបមិនរំខានមនុស្ស ដែលស្រលាញ់មកអាណិតអ្នក។ ![6F371C97-C471-4B82-AC20-29EFB9C04168.png](https://serey.io/imageupload_data/b1e2df15ba54ad3270cb04ff9b08dfb678fe7e21) ព្រះនាងនិងព្រះអង្គម្ចាស់.... ស្តាប់ហើយស្រមៃដល់ជីវិតស្រស់ស្អាតមួយ ដែលរស់នៅដោយទទួលការថ្នមថ្នាក់ ខ្វល់ខ្វាយ យកចិត្តយកថ្លើម។ ឱ! បើនរណាបានជីវិតបែបនេះមិនដឹងល្អយ៉ាងណាទេ! ការថ្នាក់ថ្នមដូចជាព្រះនាង ឬព្រះអង្គម្ចាស់ វានឹងបានមកពីមនុស្សដែលស្រលាញ់អ្នកតែប៉ុណ្ណោះ ម្នាក់នោះអាចជាមនុស្សក្នុងគ្រួសារ ដៃគូស្នេហា ឬមិត្តដែលកម្រ។ ការស្រលាញ់ថ្នាក់ថ្នមបែបនេះ បើបានហើយឲ្យខំថែ តែបើមិនបានទេ កុំខំទាមទារអី។ កុំតាំងខ្លួនជាព្រះអង្គម្ចាស់ ឬព្រះនាងចំពោះមនុស្សគ្រប់គ្នាអី។ ព្រោះឋានៈទាំងពីរនេះវាខ្ពង់ខ្ពស់ណាស់ក្នុងការយកមករាប់អានមនុស្សធម្មតា អ្នកដែលមិនបានតាំងចិត្តជាអាមាត្យឬភិលាងរបស់អ្នក នឹងមិនសប្បាយចិត្តក្នុងការប្រណិប័តន៍អ្នកទេ។ ប៉ុន្តែប្រសិនបើអ្នកតែងតែអាចទទួលបានការប្រណិប័តន៍បែបនេះពីមនុស្សដែលអ្នកជួប សូមឲ្យអ្នកមានស្មារតីប្រុងប្រយ័ត្នឲ្យបានច្រើន ព្រោះថាភាពជាព្រះនាងឬព្រះអង្គម្ចាស់របស់អ្នកនេះ បានមកពីការខំឲ្យប្រយោជន៍ឬអង្វរសូមសេចក្តីអាណិតអ្វីមួយពីគេតែប៉ុណ្ណោះ៕៚ @imnarasa

Comments