តិចនិចដើម្បីយកឈ្នះគូប្រគួតប្រជែងក្នុងជំនួញបែប B2B

H
hunly
ក្នុងការលក់បែប B2B (Business-to-Business) អ្នកច្បាស់ជាជួបគូប្រគួតប្រជែងស្ទើរតែ 100% វាស្ទើរតែគ្មានសោះឡើយដែលអ្នកអាចបិទការលក់ដោយមិនមានគូប្រគួតប្រជែង។ http://salesmankh.com/wp-content/uploads/2018/08/boxing.jpg ប្រសិនបើផលិតផលរបស់អ្នកប្រើបច្ចេកវិទ្យាដែលអស្ចារ្យ មិនមានផលិតផលណានៅក្នុងទីផ្សារអាចមកប្រគួតជាមួយអ្នកបាន ក៏ចាត់ទុកថាជាសំណាងរបស់អ្នកហើយដែលការលក់អាចនឹងងាយស្រួល តែតទៅមុខទៀតពាក្យថាធុរកិច្ចយូរទៅៗគង់តែមានគូប្រគួតប្រជែងលេចមុខមកជាមិនខាន។ ដូច្នេះការចេញទៅប្រយុទ្ធដោយមិនមានផែនការយុទ្ធសាស្ត្រ នឹងធ្វើឲ្យអ្នកចាញ់បាន ទោះបីជាធុរកិច្ចបែបណា អ្នកល្អជាង ឬអន់ជាង អ្នកត្រូវតែ ស្គាល់សត្រូវ និងស្គាល់ខ្លួនឯងឲ្យច្បាស់ តាមតម្រាពិជ័យសង្គ្រាម ស៊ុន អ៊ូ នោះអ្នកឈ្នះគឺជាអ្នកបាន។ សូមមើលតិចនិចមូលដ្ឋានដែលអ្នកត្រូវរៀនសូត្រដើម្បីយកឈ្នះគូប្រគួតប្រជែងដូចខាងក្រោម៖ 1. ចូរវិភាគស្ថានការណ៍រវាងអ្នកនឹងគូប្រគួតប្រជែង ដើម្បីឲ្យដឹងថាអ្នកមានចំណុចខ្លាំង ឬចំណុចចាញ់ប្រៀបគូប្រគួតប្រជែងបានដូចខាងក្រោម គុណសម្បត្តិរបស់ផលិតផលដូចជា គុណភាព បរិមាណ ល្បឿន ភាពធន់ វត្ថុធាតុដើម ឬចំណាត់ថ្នាក់ការប្រើប្រាស់ ។ល។ (Product) តំលៃទំនិញ ថ្លៃ ឬថោកជាងគូប្រជែង (Price) រយះពេលការធានា យូរ ឬឆាប់ជាង (Maintenance) រយះពេលតំឡើង និងបញ្ជូនទំនិញឲ្យរួចរាល់ លឿន ឬយឺតជាង (Delivery and Installation) សេវាកម្មក្រោយការលក់ មាន ឬមិនមាន លឿន ឬយឺតជាង (After services) លក្ខខណ្ឌការទូទាត់លុយ (Credit Term) ឆាប់ ឬយូរជាង ខ្លួនអ្នកប្រៀបធៀបជាមួយអ្នកលក់របស់គូប្រគួតប្រជែង អ្នកណាដែលគួរឲ្យទុកចិត្តជាង ទៀតទាត់ជាង ល្អជាងឬអន់ជាង រឿងដែលអ្នកត្រូវធ្វើគឺការចូលទៅជួបអតិថិជនដើម្បីពិភាក្សា និងសួរទាក់ទងជាមួយគូប្រគួតប្រជែង។ ពេលខ្លះអ្នកអាចទទួលបានព័ត៌មានសំងាត់ ដូចជាតំលៃរបស់គូប្រជែង specification ជាដើម ហើយអតិថិជនអាចស្នើឲ្យអ្នកដាក់តំលៃឲ្យធូរថ្លៃជាងដើម្បីឲ្យអ្នកបានប្រៀប និងសម្រេចចិត្តជ្រើសយកអ្នកក៏ថាបាន។ នៅពេលបានទិន្នន័យលំអិតហើយ ធ្វើឲ្យអ្នកអាចប្រៀបធៀបរវាងអ្នកនឹងគូប្រគួតប្រជែង តាមមូលដ្ឋានពិចារណាដំបូងខ្ញុំសូមឲ្យអ្នកចាប់ផ្តើមប្រមើលមើលថានៅពេលដែលប្រៀបធៀបជាមួយគូប្រគួតប្រជែងហើយ អ្នកល្អជាង ប្រហែលគ្នា ឬអន់ជាង ដើម្បីចាប់ផ្តើមយុទ្ធសាស្ត្រក្នុងការយកឈ្នះគូប្រគួតក្នុងជំហ៊ានបន្ទាប់ទៅនេះ៖ 2. ប្រសិនបើលទ្ធផលការវាយតំលៃចេញមកហើយអ្នកល្អជាងគូប្រជែង គឺជារឿងដែលល្អដែលអ្នកនឹងមានឱកាសច្រើនក្នុងការយកឈ្នះគូប្រជែង តែទោះបីជាយ៉ាងណាសូមព្យាយាមកុំនិយាយរឿងតំលៃជាដាច់ខាត ព្រោះអ្នកកំពុងតែលក់ផលិតផលដែលមានគុណភាព និងសេវាកម្មដែលល្អជាង មិនបាច់និយាយរឿងតំលៃដែលធ្វើឲ្យអតិថិជនទារបញ្ចុះនោះទេ។ ក្នុងករណីដែលត្រូវដាក់សំពាធដោយអតិថិជន ដូចជាគូប្រគួតប្រជែងស្នើថោកជាង ត្រូវធ្វើតំលៃឲ្យតាមដើមទុន អ្នកណាថោកជាងឈ្នះ។ល។ ចូរស្ងៀមស្ងាត់សិន កុំទាន់ទំលាក់តំលៃឲ្យលឿនពេក បើមិនដូច្នោះទេអំណាចក្នុងការចរចាររបស់អ្នកនឹងលែងមាន រឿងដែលអ្នកគួរពិនិត្យឲ្យលំអិតគឺ​ ស្វែងរកថាអ្នកណាជាអ្នកមានអំណាចក្នុងការសំរេចចិត្តទិញ អ្នកដែលសុំទារតំលៃអាចគ្រាន់តែជាកូនចៅ ឬផ្នែកចាត់ទិញ ដែលមិនបានប្រើប្រាស់ទំនិញក៏អាចថាបាន អ្នកដែលនឹងប្រើផលិតផលពិតប្រាកដ គាត់ច្បាស់ជាព្រម និងចង់បានផលិតផលដែលមានគុណភាព ប្រើហើយមិនឈឺក្បាល មានសេវាកម្មល្អ រឿងទាំងអស់នេះធ្វើឲ្យពួកគាត់ហ៊ានចំណាយលុយ។ ការចូលទៅជួបក៏គួរតែមានភាពទៀងទាត់ ព្រោះគូប្រជែងអាចនឹងស្នើផលិតផលដែលគ្រប់យ៉ាងស្ទើរតែដូចយើង តែតំលៃថោកជាងនោះអ្នកច្បាស់ជាស៊យហើយ។ 3. ប្រសិនបើមិនមានអ្នកណាល្អជាង សាកល្បងពិនិត្យចំណុចនីមួយៗរបស់មូលដ្ឋានគ្រឹះក្នុងការវាយតំលៃគូប្រគួតប្រជែងដែលបានលើកឡើងខាងលើម្តងទៀត៖ គុណសម្បត្តិរបស់ផលិតផលដូចជា គុណភាព បរិមាណ ល្បឿន ភាពធន់ វត្ថុធាតុដើម ឬចំណាត់ថ្នាក់ការប្រើប្រាស់ ។ល។ (Product) តំលៃទំនិញ ថ្លៃ ឬថោកជាងគូប្រជែង (Price) រយះពេលការធានា យូរ ឬឆាប់ជាង (Maintenance) រយះពេលតំឡើង និងបញ្ជូនទំនិញឲ្យរួចរាល់ លឿន ឬយឺតជាង (Delivery and Installation) សេវាកម្មក្រោយការលក់ មាន ឬមិនមាន លឿន ឬយឺតជាង (After services) លក្ខខណ្ឌការទូទាត់លុយ (Credit Term) ឆាប់ ឬយូរជាង ខ្លួនអ្នកប្រៀបធៀបជាមួយអ្នកលក់របស់គូប្រគួតប្រជែង អ្នកណាដែលគួរឲ្យទុកចិត្តជាង ទៀតទាត់ជាង ល្អជាងឬអន់ជាង យ៉ាងហោចណាស់គួរតែមានមួយចំណុចដែលល្អជាងគូប្រគួតប្រជែង ប្រសិនបើរកឃើញហើយ អ្នកគួរតែនិយាយរំលឹកចំណុចនោះនៅមុខអតិថិជនឲ្យបានច្រើន។ ឧទាហរណ៍ថាគ្រប់ចំណុចដូចគ្នា នៅតែមានបច្ច័យដែលធ្វើឲ្យអ្នកឈ្នះបាន នោះគឺភាពធ្វើការប្រកបដោយវិជ្ជាជីវៈ ភាពទៀងទាត់ វិន័យរបស់ខ្លួនអ្នកនេះហើយ ប្រសិនបើអតិថិជនចូលចិត្តអ្នកច្រើនជាងអ្នកនឹងមានសិទ្ធិឈ្នះគូប្រជែងបាន។ 4. ប្រសិនបើអ្នកចាញ់ប្រៀប ចាញ់គូប្រគួតប្រជែងស្ទើរគ្រប់ចំណុច សូមប្រាប់តាមត្រង់ថាពិបាកស៊ូ ហើយមានឱកាសក្នុងការចាញ់ច្រើន ជាពិសេសត្រង់ចំណុចគុណភាពរបស់ផលិតផល និងសេវាកម្ម តែក៏នៅមានអាវុធពិសេសដែលអាចប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយដូចខាងក្រោម៖ – តំលៃពិសេស: អាចទៅរួចប្រសិនបើអ្នកមានផលិតផលគុណភាពអន់ជាង ហើយសេវាកម្មអន់ជាង អាចព្រោះថាដើមទុនធុរកិច្ចអ្នកមិនបាច់វិនិយោគច្រើន ធ្វើឲ្យអ្នកអាចបញ្ចុះតំលៃថោកជាងទីផ្សារដើម្បីជាជម្រើសឲ្យអតិថិជនបាន។ សូមប្រាប់ថាវាមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងករណីដែលអ្នកលក់ផលិតផលទូទៅ មានអ្នកសម្រេចចិត្តជាបុគ្គលិកដែលមានអំណាចមួយកំរិត ហើយអ្នកអាចទទួលយកបាន។ – ព្រមខាតប្រយោជន៍ដើម្បីឲ្យបានច្រើន: ដូចជាគូប្រគួតប្រជែងមានការធានា 2 ឆ្នាំ អ្នកហ៊ានធានា 3 ឆ្នាំ លក្ខខណ្ឌការទូទាត់លុយរបស់គូប្រគួតប្រជែង 30 ថ្ងៃ តែអ្នកឲ្យដល់ 60 ថ្ងៃជាដើម។ វិធីនេះគឺជាវិធីដែលអ្នកខាតប្រយោជន៍ ហើយក៏បានកំរៃច្រើនគួរសម ប្រសិនបើអាចធ្វើបានអ្នកគួរធ្វើវា វាមានឥទ្ធិពលដល់ការឈ្នះចាញ់យ៉ាងខ្លាំង។ – យកក្បាលរបស់អ្នកទៅធានា: វិធីនេះយកទៅប្រើនៅពេលដែលមិនមានសូម្បីតែអតិថិជនម្នាក់នៅក្នុងដៃ អ្នកមកថ្មីក្នុងទៅផ្សារ ហើយកំពុងប្រគួតប្រជែងជាមួយជើងចាស់ក្នុងទីផ្សារ ពេលខ្លះការមិនមានប្រវត្តិជោគជ័យ (Success Story) ក៏អាចបង្កើតភាពកង្វល់អតិថិជន ព្រោះគាត់នឹងមិនជឿជាក់លើអ្នក។ អ្នកអាចនិយាយដើម្បីយកក្បាលទៅធានាបានដូចជា “ខ្ញុំទើបមកថ្មីក៏ពិតមែន តែក៏ត្រូវការក្លាយជាលេខមួយនៅក្នុងទីផ្សារ ប្រសិនបើផលិតផលរបស់ខ្ញុំមិនល្អ ខ្ញុំក៏មិនអាចឈរជើងក្នុងទីផ្សារនេះបានទៀត…” វិធីនេះបានផលណាស់ កុំធ្វើលេងៗ គួរធ្វើតាមមាត់ដែលបាននិយាយ បើមិនដូច្នោះទេអ្នកគង់តែខូចគ្រេឌីតដដែល។ “សង្គ្រាមនៅមិនទាន់ចប់ កុំទាន់រាប់សពទាហ៊ាន” ទោះបីជាចាញ់ប្រៀប ឬឈ្នះគូប្រគួតប្រជែងប៉ុណ្ណា ដរាបណាអតិថិជននៅមិនទាន់ទូទាត់លុយឲ្យ ឱកាសឈ្នះនៅតែមាន ការត្រៀមខ្លួនឲ្យរួចរាល់ និងយកព័ត៌មានរបស់គូប្រជែងឲ្យលំអិតជាជំហ៊ានដែលសំខាន់មិនចាញ់ការបិទការលក់នោះទេ។ ប្រភព៖ http://salesmankh.com/how-to-beat-your-competitors/

Comments

timelocker
Thanks for giving the original source :)