មកដឹងតម្លៃជិះរថភ្លើងពីភ្នំពេញទៅបាត់ដំបង ប៉ោយប៉ែត និងថ្លៃផ្ញើម៉ូតូ កង់

H
hiroshi
រថភ្លើង​ពី​ភ្នំពេញ​ឆ្លង​កាត់​ខេត្ត​មួយ​ចំនួន​ដល់ ព្រំដែន​ថៃ (ប៉ោយប៉ែត) ចាប់​ផ្ដើម​ចេញ​តម្លៃ និង​កាល​វិភាគ​ផ្លូវ​ការ​ហើយ។ ដូច្នេះ​ថ្ងៃ​នេះ​មក​ដឹង​ពី​តម្លៃ​ជិះ​រថភ្លើង​ទៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ​ដូច​ខាង​ក្រោម​នេះ៖ -ភ្នំពេញ​ ទៅ​ពោធិសាត់ តម្លៃ ៤​ដុល្លារ -ភ្នំពេញ ​ទៅ​បាត់ដំបង តម្លៃ ៥​ដុល្លារ -ភ្នំពេញ​ ទៅ​សិរីសោភ័ណ តម្លៃ​៦​ដុល្លារ -ភ្នំពេញ​ ទៅ​ប៉ោយ​ប៉ែត តម្លៃ៧​ដុល្លារ **ដោយ​ឡែក​ខាង​ក្រោម​នេះ​ជា​តម្លៃ​ឆ្លង​ពី​ខេត្ត​មួយទៅ​ខេត្ត​មួយ៖** -ពោធិ៍សាត់ ​ទៅ​បាត់ដំបង តម្លៃ​២ដុល្លារ -​ពោធិ៍សាត់ ​ទៅ​សិរីសោភ័ណ តម្លៃ​៥ដុល្លារ​ -ពោធិ៍សាត់​ ទៅ​ប៉ោយ​ប៉ែត តម្លៃ​៦ដុល្លារ ​​-បាត់ដំបង ទៅ​សិរីសោភ័ណ តម្លៃ​៣ដុល្លារ ​-បាត់ដំបង ទៅ​ប៉ោយ​ប៉ែត តម្លៃ​៤ដុល្លារ -សិរីសោភ័ណ ទៅ​ប៉ោយប៉ែត តម្លៃ​៣​ដុល្លារ ចំពោះ​តម្លៃ​ផ្ញើ​ម៉ូតូ​ពី​ភ្នំពេញ​ដល់​ប៉ោយប៉ែត ១គ្រឿង​៥​ដុល្លារ កង់​២​ដុល្លារ។ ដោយ​ឡែក​រថយន្ត​នៅ​មិន​ទាន់​បញ្ជាក់​តម្លៃ​នោះ​ទេ។ ជាមួយគ្នានេះ សម្ដេច ហ៊ុន​ សែន​ នៅថ្ងៃសម្ពោធចំណតនាវាសាធារណៈនៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ ​រាជធានី​ភ្នំពេញ​ នាព្រឹកមិញនេះ សម្ដេចបាន​ប្រកាស​ឲ្យពលរដ្ឋធ្វើដំណើររថភ្លើង​ពី​ភ្នំពេញ-ប៉ោយប៉ែត ដោយឥតគិតថ្លៃ រហូតដល់ដំណាច់ឆ្នាំ ២០១៨ ផងដែរ។ ចំណែក​ឯ​ថ្ងៃ​ចេញ​ដំណើរ​រៀងរាល់​២​ថ្ងៃ​ម្ដង។ ក្នុង​នោះពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត រៀងរាល់​ថ្ងៃ​សេស និង​ពី​ប៉ោយប៉ែត​មក​ភ្នំពេញ​រៀងរាល់​ថ្ងៃ​គូរ។ ដើម្បី​កាន់​តែ​ច្បាស់​សូម​មើល​តារាង​ពេល​វេលា​ខាង​ក្រោម​នេះ៖ ![1.jpg](https://serey.io/imageupload_data/06afbc9aaf6847a904a02e39fa2bba7dfa32a29c)

Comments