ពេលវេលា
យើងទាំងអស់គ្នាបានរស់នៅជាមួយពេលវេលា គ្រប់យ៉ាងនៃជីវិតរស់នៅគឺត្រូវបានផ្សារភ្ជាប់ជាមួយនិងពេលវេលាទាំងអស់។
តើអ្នកមានដែលធ្លាប់គិតទេថា តើអ្នកណាជាអ្នកបង្កើតហើយកំណត់ពេលវេលាដែលយើងកំពុងតែរស់នៅនេះ?
ហេតុអ្វីយើងត្រូវតែគោរព ដើរតាម និងមិនអាចប្រកែកតវ៉ាជាមួយនិងពេលវេលាបាន?
ពេលខ្លះយើងតែងតែគិតថា បើសិនជាពេលវេលាអាចថយក្រោយបាន យើងនិងមិនអោយមានរឿងនោះកើតឡើងឡើយ។
ពេលវេលាវាមិនដូចជាការបើកសៀវភៅអានដែលអាចជ្រើសរើសទំព័រដែលយើងចូលចិត្តអានបានទេ គ្រប់យ៉ាងគឺត្រូវតែបន្តរទៅមុខរហូត......ទោះពេលខ្លះយើងចង់ឬមិនចង់អានក៏ដោយ យើងត្រូវតែជួបរឿងនោះ ហើយព្យាយាមធ្វើចិត្តទទួលយកវា។
ជួបគ្នាពេលក្រោយ ពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

