តម្លៃរបស់មនុស្ស
❤️❤️❤️ តម្លៃ ❤️❤️❤️

នៅក្នុងម៉ោងសីលធម៌មួយ លោកគ្រូបានទាញ ក្រដាសប្រាក់ 20$ ហើយសួរទៅសិស្សក្នុងថ្នាក់នោះថា បើខ្ញុំចង់អោយលុយនេះទៅអ្នក តើមាននរណាត្រូវការវាទេ សិស្សអង្គុយនៅទីនោះលើកដៃឡើងគ្រប់គ្នា។
បន្ទាប់មកលោកគ្រូនោះក៏យកលុយនោះទៅជាន់និងជើងរួចលើកឡើង ហើយនិយាយថា៖ ឥឡូវលុយនេះខ្ញុំជាន់វាប្រលាក់ហើយ មាននរណាត្រូវការទេ អ្នកអង្គុយនៅទីនោះនៅតែលើកដៃ លោកគ្រូនោះទាញលុយនោះមកច្របាច់រួចក្រវែងទៅលើភក់ ហើយរើសយកមកបង្ហាញ រួចសួរថានៅមានអ្នកត្រូវការវាទៀតទេ អ្នកអង្គុយក្នុងនោះនៅតែលើកដៃ ។ ទើបចុងក្រោយលោកគ្រូ ក៏សួរទៅសិស្សទាំងនោះថា ហេតុអីបានជាក្រដាសនេះ វាប្រឡាក់មិនស្អាតដូចដើម ប៉ុន្តែនៅតែមានអ្នកត្រូវការវា ? សិស្សទាំងអស់ស្រែកឡើងថាព្រោះវាជាលុយ ។
លោកគ្រូញញឹមហើយនិយាយថា មែនព្រោះវានៅរក្សាតម្លៃវាទោះរូបរាងវាយ៉ាងម៉េចក៏ដោយ ក៏តម្លៃវានៅដដែល មនុស្សយើងដូចគ្នា តម្លៃរបស់មនុស្សម្នាក់ៗមិនស្ថិតនៅលើរូបរាង ឬសម្ភារៈប្រើប្រាស់ហឺហាអីនោះទេ តែវាស្ថិតនៅលើតម្លៃគុណធម៌របស់គាត់ផ្ទាល់ដែលសង្គមអោយតម្លៃ មិនថាគាត់មាន ឬក្រ មិនថាគាត់ដើរឬជិះអ្វីទេ តម្លៃរបស់គាត់នៅតែរក្សាចំពោះភ្នែកមហាជនជានិច្ច។
(សម្រួលពីអត្ថបទបរទេស)

