នំប៉ាញ់ដុក
ថ្ងៃនេះសូមចែករំលែក
#របៀបធ្វើនំបាញ់ឌុក
#គ្រឿងផ្សំ
- ម្សៅអង្ករខ្សាយ ១៥០ក្រាម
- ម្សៅឆា ១៥០ក្រាម
- ទឹកស្លឹកតយ (ស្លឹកតយ ៥-១០សន្លឹក, ទឹក ១០៨០មីលីលីត្រ)
- អំបិល ១ស្លាបព្រាកាហ្វេ
- ល្ងរលីង ដាក់តាមការចូលចិត្ត
- ស្ករត្នោត
- ខ្ទិះដូង
- ខ្ញី
#វិធីធ្វើនំ៖
១. ដំបូងយកឆ្នាំងមកដាក់ម្សៅអង្ករ, ម្សៅឆា, អំបិល និងទឹកស្លឹកតយ រួចកូរចូលគ្នាឲ្យសព្វ។
២. បន្ទាប់មកយកមកដាក់លើភ្លើងកូរ(ត្រូវកូររហូត) ២ទៅ ៣នាទីដំបូងដាក់ភ្លើងខ្លាំង បន្ទាប់មកទៀតដាក់ភ្លើងក្តៅល្មមបានហើយ កូរប្រហែលជា ២០-២៥នាទី។
៣. ២៥នាទីនំបានឆ្អិនលើកវាយកមកចាក់ដាក់ក្នុងថាសវាចឲ្យស្មើ រួចហើយទុកឲ្យត្រជាក់។
៤. បន្ទាប់ពីនំបានត្រជាក់យកមកកាត់ជាដុំៗ តាមដែលចង់បាន ហើយយកវាមកញ៉ាំជាមួយទឹកស្ករ និងខ្ទិះដូងរោយល្ងរដាក់ពីលើ។
#វិធីធ្វើទឹកស្ករ៖
ស្ករត្នោត ៤៥០ក្រាម, ទឹក ៣៦០មីលីលីត្រ, អំបិល បន្តិច, ខ្ញី ១ដុំចិតបន្ទះៗ ដាក់ចូលក្នុងឆ្នាំងទាំងអស់ ដាក់ដាំឲ្យពុះបន្ថែម ម្សៅឆា ១ស្លាបព្រាបាយ កូរវាបន្តិចទៀតជាការស្រេច។
#វិធីធ្វើទឹកខ្ទិះដូង៖
ខ្ទិះដូង ៤៨០មីលីលីត្រ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ម្សៅឆា ១ស្លាបព្រាបាយ ដាក់ចូលក្នុងឆ្នាំងទាំងអស់កូរវាឲ្យសព្វយកវាដាក់ដាំឲ្យពុះជាការស្រេច៕
ប្រភពពី FB: SOK SOMNANG



