របៀបធ្វើប្រហុកចិញ្ច្រាំផ្លែក្រសាំង
របៀបធ្វើប្រហុកចិញ្ច្រាំផ្លែក្រសាំង

គ្រឿងផ្សំ៖
ជីនាងវង (អ្នកអាចដាក់ជីគ្រប់មុខបាន)
ប្រហុក ៤០០០ ក្រាម
ស្កសរ ៣ ស្លាបព្រាកាហ្វេ
ប៊ីចេង ១ ស្លាបព្រាកាហ្វេ
ក្រសាំង ២ ផ្លែ
បន្លែអន្លក់ (ត្រសក់,សណ្តែកគួ)
វិធីធ្វើ៖
ចិតបន្លែដែលជាអន្លក់ លាងឲ្យស្អាត រៀបដាក់ចាន ដោយត្រសក់ចិតជាឆូតៗ ពុះជាពីរជាបញ្ឆិៗ ចំណែកសណ្តែកគួកាច់ប្រវែង ២ ថ្នាំងដៃ។
ពុះក្រសាំងជាពីរយកសាច់ និងគ្រាប់ទុកមួយអន្លើ
លាងប្រហុកឲ្យស្អាត បន្ទាប់មកចិញ្ជ្រាំរហូតដល់ប្រហុកម៉ត់បន្ថែមក្រសាំងចូលចិញ្ជ្រាំ ឲ្យម៉ត់ ដាក់ជី, ស្កសរ ប៊ីចេង ចូលចិញ្រ្ចាំរហូតដល់ប្រហុកចូលជាតិគ្នា ភ្លក់មើលប្រសិនបើគិតថាល្មមជាការស្រេច៕

