បានរៀនធ្វើសមាធិតាមលោកតាជាច្រើនខែហើយដែរ ឃើញថាបានផលល្អច្រើន ប៉ុន្តែប៉ុន្មានថ្ហៃមុនប្រពន្ធចៅបានស្លាប់ដោយសម្រាលកូន អីឡូវនេះខ្ញុំធ្វើសមាធិមិនកើតសោះ សូមលោកតាជួយពន្យល់ចៅផង សូមគោរពជូនពរលោកតានិងអុំពូមីងក្នុងគ្រុបបានសេចក្ដីសុខរួចចាកទុក្ខ ។
សូមចៅពិចារណាពីទុក្ខរបស់សត្វលោកជាទូទៅមិនមែនតែយើងទេ គេឯងមានទុក្ខគ្រប់ៗគ្នា សេចក្តីព្រាត់ប្រាសគ្នាតែងមានជាធម្មតា ។ អ្នកចាកចេញគឺចាកចេញហើយ អាល័យយ៉ាងណាក៏គេមិនវិលត្រឡប់វិញឡើយចៅ ត្រូវប្រមូលស្មារតីមើលថែអ្វីដែលនៅសេសសល់វិញ ។ ទាំងយើងទាំងគេ ម្នាក់ៗទៅមកដោយសារបុណ្យឬកម្មរៀងៗខ្លួនទេ មុនក្រោយយើងក៏ស្លាប់ គេក៏ស្លាប់ តាក៏ស្លាប់ អត់ធន់នឹងអារម្មណ៍សោកសៅបន្តិចទៅណា តិចទៅរសាយហើយ ពិចារណាពីទុក្ខហើយមើលខ្យល់ដង្ហើមបន្តទៀតចុះចៅ ត្រូវខំជួយខ្លួនឯង កុំឲ្យលិចចុះដោយសារលោកនេះឲ្យសោះ រឿងជួបព្រាត់នេះយើងបានជួបជាអនេកជាតិមកហើយ មិនមែនទើបតែជាតិនេះទេចៅ ថែរក្សាចិត្តទៅណា។
Comments