កំពុងជាប់បំណុលមែនទេ? សៀវភៅទាំងនេះ អាចធ្វើជាអ្នកប្រឹក្សា ជួយអ្នក រំដោះខ្លួនចេញពីបំណុល

E
មនុស្សមួយចំនួន​ ពេលជាប់បំណុលគេច្រើនពេក អារម្មណ៍កាន់តែបាកទឹកចិត្តទៅៗ​ ព្រោះមិនដឹងថា រកលុយពីយកមកសងគេ។​ អ្នកខ្លះក៏ស្វែងរកអ្នកប្រឹក្សាពីយុទ្ធសាស្រ្តក្នុងការដោះបំណុលគេ ចំណែកអ្នកខ្លះទៀតក៏ព្យាយាមអានសៀវភៅដើម្បីបានជាគំនិតក្នុងការគេចខ្លួចចេញពីបំណុល។ ខាងក្រោមនេះ Business Cambodia សូមចែករំលែកនូវ សៀវភៅល្អៗទាំង៦ក្បាលដែលអាចផ្ដល់ជាគំនិតនិងយុទ្ធសាស្រ្ត និងអាចជួយអ្នកឲ្យ រំដោះខ្លួនចេញពីបំណុល៖ ១. Zero Debt: The Ultimate Guide to Financial Freedom by Lynnette Khalfani-Cox ![IMG_20181114_105607.jpg](https://serey.io/imageupload_data/ce2e216893c0298a729b93bc4d17f087da755bea)សៀវភៅនេះ ត្រូវបាននិពន្ធដោយ Lynnette Khalfani-Cox ដែលលោកស្រីនិពន្ធជាពិសេស សម្រាប់អ្នកកំពុងជាប់បំណុលគេ ហើយមានផែនការជាក់លាក់គេចខ្លួនចេញពីបំណុល។ ២. Dollar and Sense: How We Misthink Money and How to Spend Smarter by Dan Ariely and Jeff Kreisler សៀវភៅមួយនេះជួយលោកអ្នកឲ្យគិតយ៉ាងម៉ត់ចត់អំពីទម្លាប់ក្នុងការចំណាយ ជាពិសេសវាជួយអ្នកអានក្នុងការតាមដាន កំហុសឆ្គង់នៃការចំណាយមិនត្រឹមត្រូវដែលអាចឈានដល់គេចខ្លួនចេញពីបំណុល។ ៣. The Millionaire next Door: The Surprising Secrets of America’s Wealthy សៀវភៅនេះ និពន្ធដោយ J. Stanely and Willian D. Danko។ សៀវភៅនេះពិតជាល្អសម្រាប់អ្នកដែលរកផ្លូវ ដោះខ្លួនពីបំណុលព្រោះវាមានមេរៀនល្អៗជាច្រើន។ លើសពីនេះ វាអប់រំមនុស្សឲ្យចេះរស់នៅសន្សំសំចៃ។ ៤. The Index Card: Why Personal Finance Doesn’t Have to be Complicated សៀវភៅនេះ និពន្ធដោយ Helaine Olen និងRichard Pollack។ អ្នកដែលកំពុងជីកកាស់រកផ្លូវចេញពីបំណុល គួរអានសៀវភៅនេះ ព្រោះវាខ្លីតែខ្លឹម។ សៀវភៅនេះ មានជាជំហានដែលអាចអនុវត្តន៍បានក្នុងការគ្រប់គ្រងលុយកាក់របស់លោកអ្នក។ ៥.Money Rule: The Simple Path to Lifelong Security សៀវភៅនេះ និពន្ធដោយ Jean Chatzky។​ វាមានមេរៀនល្អជាច្រើន ដែលបង្ហាញពីយុទ្ធសាស្រ្ត និងចិត្តសាស្រ្ដក្នុងដោះបំណុល៕