Serey is utilizing Blockchain technology

ពាក្យសម្តីរបស់មហាសេដ្ឋី Jack Ma ៧ឃ្លា ធ្វើឲ្យយើងកាន់តែភ្ញាក់ផ្អើល

D

dountavong

 មហាសេដ្ឋីលំដាប់ពិភពលោក Jack Ma ដែលមានទ្រស្បត្តិរាប់សិបលានដុល្លារ ដែលចាប់ផ្តើមពីបាត់ដៃទទេ និងការតស៊ូរបស់គាត់សុទ្ធសាធ ទើបអាចបង្កើតក្រុមហ៊ុនដ៏អស្ចារ្យក្នុងលោកបានរហូតដល់សព្វថ្ងៃនេះ ហើយលោកនឹងមានគម្រោងឲ្យ​ក្រុមហ៊ុនរបស់លោក មានជីវិតដល់ 102ឆ្នាំ ទៀតផង។ខាងក្រោមនេះ គឺជាគំនិត ទស្សនវិស័យរបស់លោកសម្រាប់គ្រប់គ្រង ដឹកនាំក្រុមហ៊ុន Alibaba និងបំពេញមហិច្ឆតារបស់លោកទាល់សព្វថ្ងៃនេះបាន៖ 

 ១. «ចូរកុំបោះបង់ឲ្យសោះ! ថ្ងៃនេះអាចលំបាក ថ្ងៃស្អែកកាន់តែអាក្រក់ឡើង ប៉ុន្តែថ្ងៃខានស្អែកវានឹងល្អប្រសើរឡើងវិញ ក្នុងជីវិតរបស់អ្នក» ។

២. «អ្នកអាចរៀនសូត្រពីគូប្រជែងរបស់អ្នក ប៉ុន្តែកុំចម្លងតាមគេឲ្យសោះ បើពុំនោះទេអ្នកនឹងស្លាប់» ។

៣. «នៅពេលដែលខ្ញុំជាខ្ញុំ ខ្ញុំសប្បាយចិត្តនឹងទទួលយកអ្វីដែលខ្ញុំកំពុងតែមាន» ។

៤. «ពិភពលោកត្រូវការភាពជាអ្នកដឹកនាំជំនាន់ថ្មី ប៉ុន្តែអ្នកដឹកនាំថ្មីត្រូវតែធ្វើការជាមួយគ្នា» ។

៥. «ដោយសារតែបញ្ហាធំៗ ទើបអាចមានការផ្លាស់ប្តូរពិភពលោក។  ប្រសិនបើយើងធ្វើការជាមួយគ្នា នោះនឹងធ្វើឱ្យយើងយល់គ្នាទៅវិញទៅមក អរគុណគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមក» ។

៦. «អ្វីដែលសំខាន់បំផុតដែលអ្នកគួរតែមានគឺ ការអត់ធ្មត់» ។

៧. «ការចំណាយលុយគឺ ពិបាកជាងការរកលុយឆ្ងាយណាស់!»៕

0.000 SRY$0.00
Global
Global

Comments