ផ្លូវទៅស្ថានសួគ៌

D
davpolkh
ភាគទី០១ កាលខ្ញុំកំពុងតែធ្វើដំណើរនៅនាលោកីយ៍នេះ គាប់ជួនជាខ្ញុំទៅដល់កន្លែងមួយ មានល្អាង ក៏ចូលទៅដេកនៅទីនោះ។ លុះដេកលក់ នោះខ្ញុំនិមិត្តឃើញមានមនុស្សម្នាក់ ឈ្មោះ” កូនស្ងួន ” ស្លៀកពាក់ខោអាវកខ្វក់រហែករយ៉េរយ៉ៃ ឈរបែរមុខចេញពីផ្ទះ ទាំងមានកាន់សំបុត្រមួយច្បាប់នៅដៃផង ។ នៅលើខ្នងគាត់មានផ្ទុកបន្ទុកយ៉ាងធ្ងន់ គាត់កំពុងតែអានសំបុត្រនោះ ដោយមានចិត្តរន្ធត់ញ័រចំប្រប់ទាំងស្រែកទួញឡើងថា តើខ្ញុំត្រូវធ្វើយ៉ាងណា ដើម្បីឲ្យរួចខ្លួនបាន ។ ខណៈនោះគាត់ក៏វិលចូលទៅក្នុងផ្ទវិញ ក៏ខំប្រឹងទប់នៅស្ងៀម មិនឲ្យប្រពន្ធកូនដឹងពីសេចក្ដីទុក្ខព្រួយរបស់គាត់ឡើយ ។ លុះដល់បន្តិចទៅ ទប់ស្ងៀមទៀតមិនបាន ក៏ទំលាយទុក្ខព្រួយ បញ្ចេញមកប្រាប់ប្រពន្ធកូនឲ្យដឹង ដោយពាក្យទាំងនេះថា ឱប្រពន្ធកូនជាទីស្រឡាញ់អើយ អញមានទុក្ខព្រួយយ៉ាងខ្លាំងដោយព្រោះបន្ទុកយ៉ាងធ្ងន់សង្កត់លើអញ អញមុខជានឹងវិនាសបង់ហើយ ដ្បិតអញបានដំណឹងប្រាកដថា ស្រុកដែលយើងអាស្រ័យនៅនេះ នឹងត្រូវភ្លើងធ្លាក់ចុះ ពីលើមេឃមកបញ្ឆេះមនុស្សប្រុសស្រីទាំងអស់ឲ្យវិនាសសូន្យទៅ គឺទាំងខ្លួនអញ និងឯងជាប្រពន្ធកូនជាទីស្រឡាញ់របស់អញផង បើយើងរកទីពឹងឯទៀតមិនបានទេ នោះយើងទាំងអស់គ្នាមុខជាត្រូវវិនាសទៅដោយសារភ្លើងនោះជាមិនខាន ហើយដរាបមកដល់ពេលនេះ អញរកទីពឹងមិនទាន់ឃើញសោះ។ (សូមរង់ចាំអានវគ្គបន្ត) ![download.jfif](https://serey.io/imageupload_data/9f1239c5d11e15becd3970dd2826d69e99551d28)

Comments

daisysun
Thank you for sharing knowledge about the Bible. :)