ធ្វើ​ឲ្យមូសុង​នីរតី ជះឥទ្ធិពល​មក​កម្ពុជា

D
davpolkh
សូមប្រយ័ត្នព្យុះមួយជះឥទ្ធិពលមកកម្ពុជា!!! ភ្នំពេញ: ក្រសួង​ធនធាន​ទឹក​នៅមុន​នេះ​បន្តិច​ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ អំពី ស្ថានភាព ​និង​ឥទ្ធិពល​របស់​ព្យុះទី ៩ ដែល​មាន​ឈ្មោះ សុនទីញ (SON-TINH) បាន​និង​កំពុង​ស្ថិត​នៅ​ភាគ​ខាង​កើត​កោះ​ហៃណាំ​។ ព្យុះ​នេះ នឹង​ធ្វើដំណើរ​កាត់​ហៃណាំ​ រួច​ទៅ​ដល់​ឆ្នេរ​តុងកឹង នៅយប់​ថ្ងៃ ទី ១៩ កក្កដា​ស្អែកនេះ​។ ឥទ្ធិពល​ព្យុះ​នេះ នឹង​ធ្វើ​ឲ្យអាកាស​ធាតុ​នៅកម្ពុជា មាន​ស្ថាន​ភាព​ដូច​ខាងក្រោម​៖ ធ្វើ​ឲ្យមូសុង​នីរតី ជះឥទ្ធិពល​មក​កម្ពុជា ផ្ទៃមេឃ​អាប់​អួ មាន​ពពកច្រើន​ និងភ្លៀង​ធ្លាក់រាប៉ាយ​ទូទាំង​ប្រទេស​ ពិសេស​ចាប់​ពីថ្ងៃ​ទី​ ១៩ ដល់ ២១ ខែកក្កដា​ ឆ្នាំ ២០១៨​ ។ នៅលើផ្ទៃសមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ជោគជាំ​ ខ្យល់បក់ខ្លាំង​ និងមាន​រលកធំ​ៗ។ អាស្រ័យ​ហេតុនេះ​ សូមបងប្អូន​អ្នកនេសាទ អ្នកដំណើរ​តាម​សមុទ្រ​ និងប្រជាពលរដ្ឋ​នៅតំបន់ទំនាប​ជាប់​ផ្លូវជាប់ទឹកនានាបង្កើន​ប្រុងប្រយ័ត្ន​ ![](https://serey.io/imageupload_data/88393006fe27c444a1865222983cd5ff45bd8f23)

Comments

wondercury
អគុណបងប្រុសចំពោះដំណឹងមួយនេះណា សង្ឃឹមថាគ្រប់គ្នាានឹងដឹងហើយប្រុងប្រយត្ន័
philippe
អូ៎តើអ្នកគិតថាយើងនឹងទទួលរងផលប៉ះពាល់នៅទីនេះដែរឬទេក្នុងខេត្តសៀមរាប?