អនុស្សាវរីយ៍បុណ្យកថិនស្រុកខ្ញុំ
អនុស្សាវរីយ៍បុណ្យកថិនស្រុកខ្ញុំ
ស្រុក គងពិសី៖ នៅថ្ងៃសៅរ៍ ១០កើត ខែ អស្សុជ ឆ្នាំច សំរិទ្ធ ស័ក ត្រូវ ថ្ងៃទី១៧ ខែ វិច្ឆិការ គ្រិស្តសករាជ ២០១៨ មានការដង្ហែរអង្គកថិនទាន ចូល វត្ត ទ័ពមានជ័យ ក្នុងភូមិបឹងព័ទ្ធ ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសកម្មវិធីបុណ្យនេះ ក៏មានការសម្ដែងសិល្បៈ និង ល្បែងកម្សាន្តផ្សេងៗផងដែរ។ នេះជាហេតុដែលនាំឲ្យមនុស្សម្នាចាស់ក្មេង នៅភូមិស្រុក ជិតខាងវត្ត មកចូលរួមទស្សនា ការសម្ដែងសិល្បៈ ក៏ដូចជាលេងល្បែងកម្សាន្តផ្សេងៗតាមចំណូលចិត្តរៀងៗខ្លួន។ ប្អូន ប្រុស រ៉ូត ជាយុវជន នៅក្នុងភូមិ ស្លែង ឃុំ ស្វាយរំពារ ស្រុកបរសេដ្ឋ ក៏បានាំគ្នាមួយចំនួនបំណងទៅលេងបុណ្យកថិននេះ ដូចអ្នកស្រុក ភូមិផ្សេងៗទៀតដែរ។ ចេញដំណើរតាមផ្លូវ ដោយជិះម៉ូតូ ម៉ាក Dream C125សេរី 2017 ប្អូនប្រុសបានឈប់ដើម្បីនឹងចាក់សាំងនៅតាមផ្លូវ លេខ៤១ (អង្គឌួង) ហើយចេញដំណើរទៅមុខទៀត ស្រាប់តែពេលកំពុងជិះមានជនមិនស្គាល់មុខ បានជិះម៉ូតូ ម៉ាក Honda Air Black មកតាមក្រោយគាត់ ហើយទាញដាវ ចាស់មួយកាន់ដៃពីរ លើក មួយទំហឹង កាប់ប្អូនប្រុសតែម្ដង។ ប្អូនប្រុស បានឃើញ ជនល្មើស យារដាវបម្រុងនឹងកាប់ខ្លួន ប្អូនក៏ បានចាប់ហ្វ្រាំង ធ្វើឲ្យជនល្មើសកាប់ប្អូនមិនចំគោលដៅ ដែលគេប្រាថ្នាឡើយ។ គឺចំប្រហែលជាចុងដាវបន្តិច ទំហំមុខរបួស ចំនួន៥ថ្នេរ ។ តើបញ្ហានេះជាកត្វកិច្ចរបស់នរណា ? តើពេលណាទើបប្រជាជនខ្មែរ ឈប់ញ៉ាំសាច់ ហុតឈាមគ្នាឯង ដូចសត្វតិរិច្ឆាន ត៏ទៅទៀត? ឬមួយនេះ ជាស្នាមស្នេហ៍អនុស្សាវរីយ៍ នៃការជួបគ្នា របស់យុវជនសម័យថ្មីថ្ងៃបុណ្យ នៅតាមស្រុកភូមិ។ ចង់ដើរលេងបុណ្យប្រយ័តផង ប៉ិ!
រូបភាព និងអត្តបទ ដោយ លោក ដាវីឌ




