ផ្លូវស្ថានសួគ៌

D
davpolkh
![](https://serey.io/imageupload_data/3f2ce851d1caf255ac96fbb9f9e8ede1e47759f1) ឯពាក្យទាំងប៉ុន្មានដែលគាត់និយាយប្រាប់ដល់ប្រពន្ធកូន នោះជាហេតុ នាំឲ្យគេងឿងឆ្ងល់ខ្លាំងណាស់ គេមិនបានតាំងចិត្តជឿទេ គឺគិស្មានថាគាត់ឆ្កួតទៅវិញ បានជាមានគំនិតចម្លែកយ៉ាងនោះ ប៉ុន្តែគេសង្ឃឹមថា បើគាត់សម្រាន្តមួយយប់ នោះខួក្បាលគាត់នឹងបានស្រួលឡើងវិញហើយ ដូច្នេះគេប្រញ៉ាប់ប្រញ៉ាល់រៀបចំដំណេកឲ្យគាត់សម្រាន្តទៅ តែគាត់ចេះតែថ្ងូរ ទាំងហូរទឹកភ្នែកសស្រាក់ រហូតដល់ព្រឹកឲឥតដេកលក់ឡើយ។ ព្រលឹមឡងអ្នកភូមិផងសួរគាតត់ថា តើអ្នកបានស្រួលគ្រាន់បើហើយឬនៅ? គាត់ឆ្លើយតតបថា” អញមានទុក្ខព្រួយរឹតែខ្លាំងឡើង” រួចក៏ប្រាប់គេដូចពីដើមទៀត តែអ្នកទាំងនោះនៅតែតាំងចិត្តមិនជឿ ចំពោះពាក្យទាំងប៉ុន្មានរបស់គាត់សោះឡើយ គឺបែជាមានចិត្តក្ដៅក្រហាយវិញ(ចិត្ត នរក) ។ ហេតុនោះគេគិតស្មានថា នឹងបង្ខំឲ្យចិត្តគាត់ផ្លាស់ប្រែទៅ ដោយការធ្វើទុក្ខគាត់ ។ ដូច្នេះគេក៏តាំងជេប្រមាថ ហើយខំឈ្លោះនឹងគាត់ រួចក៏បោះបង់ចោលគាត់ឲ្យនៅតែម្នាក់ឯង លែងរវល់ទៀត ។ គាត់ក៏ចូលទៅក្នុងបន្ទប់បិទទ្វារ ដើម្បីនឹងអធិស្ឋានឲ្យអ្នកទាំងនោះ ព្រមទាំងកាន់ទុក្ខ ព្រោះសណ្ឋានវេទនានៃខ្លួនផង ។ ពេលគាត់ចេញទៅវាលស្រែតែម្នាក់ឯង ក៏កាន់សំបុត្រទាំងអធិស្ឋានផង គាត់ប្រព្រឹត្តបែបយ៉ាងនេះជាយូរថ្ងៃ ។ មានកាលថ្ងៃមួយ ខ្ញុំបានឃើញគាត់ដើរឡើងនៅវាលស្រែ ទាំងមើលសំបុត្រនោះតាមទម្លាប់ ដោយមានចិត្តព្រួយយ៉ាងខ្លាំងណាស់ នោះស្រាប់តែគាត់ស្រែកយ៉ាងខ្លាំងដូចពីដើមថា” តើត្រូវឲ្យខ្ញុំធ្វើដូចម្ដេចឲ្យបានរួចខ្លួនទៅ? ” ខ្ញុំក៏ឃើញគាត់ងាកមើលទៅខាងណេះខាងណោះ ជុំវិញខ្លួនគាត់ ហាក់ដូចជានឹងចង់រត់ទៅឯណាឲ្យបាត់ តែមិចេញពីកន្លែងនោះសោះ ដ្បិតមើលទៅមិនដឹងជាទៅឯណាទេ ។ ក្រោយមកខ្ញុំឃើញ បុរសម្នាក់ គេហៅគាត់ថា”អ្នកផ្សាយដំណឹងល្អ” គាត់ដើរចូលមកជិតជម្រាបសួរ លោក កូនស្ងួន ហើយ សួរថា ហេតុអ្វីបានជាអ្នកចេះតែស្រែកយំយ៉ាងខ្លាំងម្លេះ ? គាត់ក៏ឆ្លើតតបថា ” លោកអើយ ខ្ញុំយល់ជាក់ច្បាស់ តាមសំបុត្រដែលខ្ញុំកាន់នេះថាខ្លួនខ្ញុំមានទោសដល់ស្លាប់ហើយត្រូវជាប់ជំនុំជម្រះផង ខ្ញុំមិនចង់ស្លាប់ទេ ហើយក៏ខ្លាចការជំនុំជម្រះនោះដែរ ។” ឯអ្នកផ្សាយដំណឹងល្អសួរថា ៖“បើយល់ឃើញថា នៅក្នុងជីវិតនេះមានសុទ្ធតែ ទុក្ខលំបាកយ៉ាងធ្ងន់ ដូច្នេះ ចុះហេតុអ្វីបានជា អ្នកមិនចង់ស្លាប់?” គាត់ឆ្លើយតបទៅថា ៖” ខ្ញុំមិនចង់ស្លាប់ទេ ដ្បិតខ្ញុំខ្លាចបន្ទុកយ៉ាងធ្ងន់ ដែលគរលើខ្នងខ្ញុំនេះ នឹងសង្កត់ខ្ញុំរហូដល់ធ្លាក់ទៅក្នុងស្ថាននរក ពីព្រោះបើជាប់ជំនុំជម្រះហើយ នោះមុខជាមានទោសហើយ គឺនឹងត្រូវរងទុក្ខទោសនៅបរលោក អស់កល្បជានិច្ច ហេតុនេះហើយបានជាខ្ញុំស្រែកយំដូច្នេះ ។” អ្នកផ្សាយដំណឹងល្អ សួរបន្តទៀតថា ៖” បើសិនជាសណ្ឋានអ្នកយ៉ាងដូច្នេះទៅហើយ ហេតុអ្វីបានជាមិនរកឧបាយឲ្យរួចខ្លួនទៅ ? ”

Comments

wondercury
អរគុណបងដែលចែករំលែកនៅគម្ពីរ។វាបានធ្វើអោយខ្ញុំពិចារណាទៅលើរឿងខ្លះ។