ជីវិតពេលខ្លះ...🧏🏼

D
dara1987
ជីវិតពេលខ្លះ បើទោះជាដឹងគ្រប់យ៉ាង។ ក៏មិនចាំបាច់ត្រូវចេញវែកញែកគ្រប់រឿងដែរ។ រឿងខ្លះដឹងហើយវាយ៉ាងម៉េច?
ដឹងថាគេនិយាយពីក្រោយខ្នងយើងហើយតើយ៉ាងម៉េច?
ប្រសិនបើការនៅស្ងាត់ ជាភាពស្ងប់សុខ។ ប្រសិនបើមិនបកស្រាយវាការល្អជាងនោះ!
គួរអនុញ្ញាតឱ្យគេ ជាអ្នកបាត់បង់យើងទៅចុះ! កុំបោះបង់គេ តែគួរទុកឱ្យគេជាអ្នកបាត់ពីជីវិតយើងមុនល្អជាង បាត់ទៅព្រោះរអៀសចិត្ត ឬ បាត់ទៅព្រោះក្ដីខឹងសម្បារណាមួយក៏ដោយចុះ ទុុកឱ្យគេជាអ្នកសម្រេចចិត្ត។
ព្រោះយើងច្បាស់ថា ក្នុងទំនាក់ទំនងមួយនេះ នឹងចប់ទៅដោយយើងគ្មានវិប្បដិសារីសូម្បីបន្ដិច។

Comments