ព្រោះយើងមិនអាចមើលឃើញអនាគត!
ទើបយើងចាំបាច់ត្រូវរៀនរស់នៅក្នុងខណៈនេះឱ្យបានល្អបំផុត។
សោតឯរឿងដែលមិនសមនឹងកើតឡើង បានកើតឡើងច្រើនណាស់! ច្រើនរហូតពេលខ្លះយើងស្ទើរទទ៍លយកមិនបាន។
ការប្រែប្រួល ក្ដីទុក្ខវិបត្តិ ការបែកបាក់តែងតែចូលមកដោយមិនបានជូនដំណឹងយើងជាមុនសោះឡើយ។
ហេតុនេះបើមានឱកាសធ្វើល្អ គួរតែធ្វើ!
បើគិតថាយើងសមនឹងទទួលបាន គួរតែទទួល!
បើអាចចែករំលែកបាន គួរតែចែក!
បើអាចសើចបានគួរតែសើច! ព្រោះពេលវេលាអត់រង់ចាំយើងទេ! ណាមួយយើងក៏មិនដឹងថា ថ្ងៃអនាគតនឹងមានអ្វីកើតឡើង?

