បើយើងមិនព្រមដើរចេញពីកន្លែងចាស់ យើងក៏គ្មានឱកាសនឹងបានដឹងថា...

D
dara1987
មេរៀននៅថ្ងៃនេះបានបង្រៀនខ្ញុំថា កាលបើយើងមិនព្រមដើរចេញពីកន្លែងចាស់ យើងក៏គ្មានឱកាសនឹងបានដឹងថា តាមពិតនៅលើលោកនេះក៏មានអ្វីៗល្អៗជាច្រើន ដែលស័ក្កសមនឹងយើង និង កំពុងរង់ចាំយើងសាទរជាមួយយើង។
ផ្ដល់ឱ្យយើងនូវអារម្មណ៍រីករាយ សន្ដិភាព។ ជុំវិញកន្លែងដែលយើងបោះជំហ៊ានមកនេះ មិនបានអាក្រក់ដូចការគិតរបស់យើងទាំងស្រុងនោះឡើយ។
ការសាកខុស សាកត្រូវ នៅតែជាអ្វីដែលខ្ញុំតែងធ្វើ។ ព្រោះបើខ្ញុំមិនព្រមបោះជំហ៊ានទៅរកអ្វីដែលថ្មីហើយល្អជាង ខ្ញុំនឹងរស់នៅក្នុងរង្វង់នេះអស់មួយជីវិត។ បើទោះការសាកខ្លះវាបានធ្វើឱ្យយើងឈឺចាប់ក៏ពិតមែន ព្រោះនេះជារឿងដែលជៀសមិនផុត តែក៏កុំឱ្យឈឺញឹកញយពេកព្រោះដដែលៗ។ 
គ្រប់ការសម្រេចចិត្តមិនប្រាកដថាត្រូវទាំងអស់ ឬ ខុសទាំងអស់។ តែយើងត្រូវចេះរៀនពីកំហុសលើកទីមួយរបស់យើង និង ចេះសាទរចំពោះជោគជ័យ និង ការផ្លាស់ប្ដូរតូចៗ និង ជាជំហ៊ានៗរបស់យើង។

________________________________

Comments