កុំសួរខ្ញុំថាស្ដាយក្រោយឬអត់?

D
dara1987
កុំសួរខ្ញុំថា ស្ដាយក្រោយ ឬ អត់?
ព្រោះខ្ញុំមិនចេះសោកស្ដាយ ចំពោះអ្វីដែលខ្ញុំមិនអាចកែប្រែបាននោះទេ ។ មួយជីវិតខ្ញុំមានតែការបន្ដដើរទៅមុខដោយគ្មាន វិប្បដិសារៈប៉ុណ្ណោះ ទើបខ្ញុំអាចរួចផុតពីរណ្ដៅរបស់អតីតកាលបាន ។
កន្លងមក មិនថាខ្ញុំបានធ្វើអ្វីខ្លះ ដើររំលងអ្វីមកខ្លះ វាមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេ។ គ្រប់មនុស្សសុទ្ធតែអាត្មានិយម គ្រាន់តែតិច និង ច្រើន។ ពេលខ្លះឯងអាចនិយាយត្រូវថា បើខ្ញុំជាឯង ខ្ញុំនឹងមិនរើសធ្វើរឿងបែបនេះទេ? វាត្រូវ និង ពិតជាត្រូវ បើវាជាឯង ហើយឯងក៏ស្ថិតនៅក្នុងកាលៈទេសៈនោះ ។ តែសោកស្ដាយ អ្នកនៅក្នុងស្ថានភាពនោះពិត គឺខ្ញុំមិនមែនជាឯង។
ហេតុនេះអ្នកសម្រេចគ្រប់យ៉ាងគឺជាខ្ញុំ នៅតែមិនមែនឯងដដែល។ ខ្ញុំជួបអ្វីមកខ្លះ? ឯងដឹងអស់ទេ? ហេតុអីខ្ញុំប្រែជាបែបនេះឯងមានដឹងអត់? ក្រោយជួបរឿងទាំងនេះ ខ្ញុំរៀនបានរឿងម្យ៉ាងគឺ៖
🌿ធម្មជាតិរបស់មនុស្សគឺល្អ ស្អាត និង បរិសុទ្ធ។ ហើយមនុស្សមិនអាក្រក់ទេ គ្រាន់តែប្រែជាអាក្រក់ ឬ អាត្មានិយមតែប៉ុណ្ណោះ។ ព្រោះមនុស្ស កក្តាសង្គម ឬ ហេតុផលម្យ៉ាងៗ ....
ឯងមានសិទ្ធិដៀលត្មិះចំពោះគ្រប់អ្វីដែលឯងបានឃើញពីខ្ញុំនៅខណៈនេះ។ តែជីវិតខ្ញុំមុននេះ និង នៅជ្រុងងងឹតផ្សេងទៀត ឯងមិនបានឃើញទេ។
កាលណោះបើឯងក៏ស្ថិតនៅក្នុងស្ថានភាពដូចខ្ញុំ ឯងអាចមិនធ្វើដូចខ្ញុំ តែឯងនឹងធ្វើលើសខ្ញុំផងមិនដឹង។
កុំវាយតម្លៃនរណាម្នាក់ ត្រឹមតែមួយជ្រុងដែលឯងបានឃើញ។ ព្រោះស្ទើរគ្រប់ជ្រុងនៃជីវិតរបស់គេផ្សេងទៀត ឯងមើលមិនអស់ទេ។ និង កុំទាន់និយាយថាខ្លួនត្រឹមត្រូវ ឯងគ្រាន់តែមិនទាន់ជួបមនុស្សដែលធ្វើឱ្យឯងចេះអាត្មានិយមតែប៉ុណ្ណោះ។
កុំគិតថាឯថឆ្លាតជាងខ្ញុំ គ្រាន់តែឯងមិនទាន់ជួប មនុស្សដែលធ្វើឱ្យឯងល្ងង់តែប៉ុណ្ណោះ។
យើងរៀនបានតិចជាងឯង តែមេរៀនជីវិតពិត យើងអនុវត្តផ្ទាល់ហើយជួបច្រើនជាងឯងច្រើនណាស់ កុំវាសវែងដំណើរជីវិតនេះ ត្រឹមសញ្ញាប័ត្រមួយសន្លឹករបស់ឯង មេរៀនជីវិតពិត និង មេរៀនក្នុងសៀវភៅផ្ទឹមគ្នាមិនបានទេ។
__________________________________

Comments