ភាពស្ងប់ស្ងាត់ បានបង្រៀនខ្ញុំឱ្យបានស្គាល់នៅរឿងជាច្រើន ..

D
dara1987
ភាពស្ងប់ស្ងាត់ បានបង្រៀនខ្ញុំឱ្យបានស្គាល់នៅរឿងជាច្រើន ..
ភាពស្ងប់ស្ងាត់មួយរយៈកន្លងមកបានបង្រៀនឱ្យខ្ញុំដឹងថា មនុស្សដែលល្អជាមួយយើងពិត តែងតែលួចបារម្ភ សួរសុខទុក្ខ
ខ្វល់ខ្វាយ លើកទឹកចិត្ត ខុសពីមនុស្សដែលស្និតស្នាលមួយចំនួន
ល្អជាមួយយើងតែពេលឃើញយើងបានល្អ ឃើញធ្លាក់ខ្លួនបន្តិចក៏ងាក
ក្បាលចេញម្តងម្នាក់ៗ ពេលខ្លះដើរជួបគេនៅកន្លែងណាមួយ
គេធ្វើជាមើលមិនឃើញក៏មាន ..
ខ្ញុំធ្លាប់ឱ្យតម្លៃមិនថាមិត្តភាព & រាប់អាន តែងតែឱ្យទៅអស់ពីចិត្ត
លះបង់ពេលវេលាខ្លួនឯងឱ្យទៅគេ ចុងក្រោយគេថាយើងជា
មនុស្សដែលចង់បានផលប្រយោជន៏ពីគេទៅវិញ ..
ការដើរចេញ ស្ងប់ស្ងាត់ មិននិយាយ មិនបកស្រាយ ប្រាកដណាស់
ក្នុងភ្នែកមនុស្សម្នាក់ៗ នឹងគិតថាយើងជាមនុស្សមិនល្អ ..
ព្រោះទង្វើរមនុស្សខ្លះ គេមិនបាននិយាយពីភាពអាក្រក់របស់ខ្លួន
ទៅប្រាប់មនុស្សជុំវិញខ្លួនទ្បើង គេនិយាយតែភាពល្អៗ ដើម្បី
ឱ្យគេគិតថា ខ្លួនឯងល្អគ្មានចន្លោះ ..

គ្រប់យ៉ាងទុកឱ្យពេលវេលា ជាអ្នកប្រាប់បង្ហាញចុះ ..

Comments