គេធ្លាប់ជាមនុស្សដែលយើង...

D
dara1987
គេធ្លាប់ជាមនុស្សដែលយើងប្រាថ្នាឱ្យជួបគ្រប់ទិវារាត្រី!
គ្រប់ថ្ងៃដែលយើងនៅមានដង្ហើម!
តែពេលនេះ គេប្រែជាមនុស្សដែលយើងខ្លាចនឹងជួបជួន!
ខ្លាចរហូតបន់ផ្សង កុំឱ្យជួបម្ដងទៀត ក្នុងមួយជីវិតនេះ។
គ្រប់យ៉ាងដែលជាគេ មិនថាក្លិនទឹកអប់ ស្នាមញញឹមគេ សំឡេងគេ ខ្សែភ្នែកគេ ឈ្មោះរបស់គេ ក៏ខ្ញុំខ្លាចនឹងឮ...!
ខ្ញុំគួរមានមោទនភាពចំពោះខ្លួនឯង ឬ អត់? ដែលអាចអត់ទ្រាំរហូតដល់ថ្ងៃនេះ! ថ្ងៃដែលខ្ញុំឈប់ស្រលាញ់គេបានដោយខ្លួនឯង។

Comments