ធ្វើអ្នកគ្រប់គ្រងគេត្រូវចាំពាក្យ៥ម៉ាត់នេះ

D
dara1987
អ្នកឧកញ៉ា លី សុភ័ក្ត អនុប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន លី ហួរ គ្រុប៖ ធ្វើអ្នកគ្រប់គ្រងគេ ថ្ងៃក្រោយចាំពាក្យ 5 ម៉ាត់នេះ

1- រឿងដែលនិយាយហើយ ត្រូវឃ្លាំមើល

រឿងដែលដាក់ឱ្យក្រុមការងារធ្វើហើយ ត្រូវតែចាំឃ្លាំមើលជានិច្ច បុគ្គលិកខ្លះខ្ជិល ហើយមិនម៉ត់ចត់នឹងការងារទេ បើអ្នកមិនចាំឃ្លាំមើល ស្មើនឹងមិនបានដាក់ឱ្យធ្វើ។ 

2- រឿងដែលមិនចេះធ្វើត្រូវបង្រៀន

គ្មានអ្នកណាធ្វើដំបូងចេះភ្លាមទេ សមត្ថភាពត្រូវការការហ្វឹកហាត់ដដែលៗជាច្រើនដង ទើបអាចយកជាការបាន។ 

3- គ្មានដំណោះស្រាយ គិត

ប្រជុំគ្នាស្វែងរកដំណោះស្រាយ កុំអង្គុយគិតតែឯង។ ស្តាប់យោបល់ក្រុមការងារ យើងយកមកវិភាគរកដំណោះស្រាយដែលល្អជាងគេមកអនុវត្ត។

4- ប្រើមនុស្ស ត្រូវទុកចិត្ត

ឆាវ ឆាវ និយាយថា៖ បើប្រើមនុស្ស កុំសង្ស័យ! បើសង្ស័យ កុំប្រើ! ត្រូវផ្តល់ទំនុកចិត្ត និងការសម្រេចចិត្តគ្រប់គ្រាន់ដល់ក្រុមការងារ។

5- ធ្វើបានល្អ សរសើរ ធ្វើមិនបានល្អ ណែនាំ

សរសើរឱ្យចំសរសើរ ស្តីបន្ទោសឱ្យចំស្តីបន្ទោស កុំលាយឡំគ្នា។ បើគេធ្វើបានល្អ លើកទឹកចិត្តគេ បើធ្វើមិនបានល្អ ណែនាំផ្លូវដល់គេ។

Comments