ខ្ញុំមិនប្រាថ្នា ឱ្យខ្លួនឯង

D
dara1987
ខ្ញុំមិនប្រាថ្នា ឱ្យខ្លួនឯង អាចបញ្ឈប់ពេលវេលាបាន។ តែជំនួសមកវិញ ខ្ញុំប្រាថ្នាសុំឱ្យខ្លួនឯង អាចគ្រប់គ្រងពេលវេលាដែលសេសសល់បាន ស្គាល់ពីតម្លៃរបស់ពេលវេលា និង ចេះថែរក្សាពេលវេលាល្អៗជាមួយគ្នា។
ខ្ញុំមិនប្រាថ្នា ឱ្យគ្រប់យ៉ាងស្ថិតក្នុងភាពអមតៈ តែជំនួសមកវិញ ខ្ញុំប្រាថ្នាសុំឱ្យខ្លួនឯង អាចទទួលយកភាពផ្លាស់ប្ដូរ ណាមួយដោយអារម្មណ៍ស្ងប់ និង សន្ដិភាព។
ខ្ញុំមិនប្រាថ្នាក្លាយជាមនុស្សសំខាន់សម្រាប់នរណាម្នាក់ រហូតគេមិនអាចខ្វះបាន តែខ្ញុំប្រាថ្នាសូមឱ្យគេរឹងមាំ និង សុខសាន្ដជានិច្ច បើទោះមានខ្ញុំ ឬ គ្មានខ្ញុំ។
__________________________________

Comments