ពេលស្វាទាំងអស់បានឮថា...

D
dara1987
ពេលស្វាទាំងអស់បានឮថា កសិករដែលធ្លាប់ដេញវាចេញពីចំការពោតបានស្លាប់ទៅហើយ ពួកវាក៏បានហ៊ោកញ្ជៀដោយ សេចក្តីរីករាយយ៉ាងក្រៃលែង។

ប៉ុន្តែ១ឆ្នាំក្រោយមិនមានពោតទាល់តែសោះ ព្រោះតែគ្មានអ្នកដាំទៀត។ ពេលនោះហើយដែលពួកវាដឹងថាកសិករដែលពួកវាគិតថាជាសត្រូវហើយដែលពួកវាអរសប្បាយនឹងការស្លាប់របស់គាត់ ជាអ្នកដាំ ហេតុនេះហើយធ្វើឲ្យពួកវាមានការលំបាកក្នុងរកចំណីខ្លាំងណាស់។

មនុស្សជុំវិញខ្លួនអ្នក ប្រហែលជាមិនយល់ឬមើលមិនឃើញពីតម្លៃនៃសកម្មភាពរបស់អ្នកនៅថ្ងៃនេះទេ! ប៉ុន្តែពួកគេនឹងដឹងហើយទទួលស្គាល់សារៈសំខាន់របស់អ្នកនៅពេលដែលអ្នកលែងនៅក្បែរ។

ពេលខ្លះ អ្នកដែលបដិសេធអ្នក គឺជាអ្នកដែលជួយអ្នកទៅវិញទេ!

Comments