ថ្ងៃមួយ! ខ្ញុំសង្ឃឹមថាមិត្តល្អរបស់ខ្ញុំ

D
dara1987
ថ្ងៃមួយ! ខ្ញុំសង្ឃឹមថាមិត្តល្អរបស់ខ្ញុំ ឬ មនុស្សល្អណាម្នាក់ដែលខ្ញុំបានស្គាល់ អាចជួប ឬ រកឃើញ បុរសដែលនាងប្រាថ្នា អាចថាជាសុបិនស្នេហ៍តាំងពីក្មេងវ័យរបស់នាង។
ខ្ញុំសង្ឃឹមថានាងនឹងរីករាយចំពោះដំណើរជីវិតគូរបស់នាង។
ខ្ញុំនឹងអបអរនាង លើកទឹកចិត្តនាងបើនាងប្រាប់ថា នាងចង់រៀបការ ព្រោះនាងបានជួបបុរសដែលនាងអាចផ្ញើជីវិតពាក់កណ្ដាលទៀតរបស់នាងជាមួយគេបាន ដោយទំនុកចិត្ត។
ហើយបើថ្ងៃមួយ នាងប្រាប់ថា នាងអស់ជំនឿ ឬ នាងរកលែងឃើញសូម្បីកូនមនោសញ្ចេតនាដ៏តូចមួយ នៅក្នុងចំណងស្នេហ៍របស់នាង នាងចង់បញ្ចប់វាក្នុងរូបភាពដែលល្អ។
ខ្ញុំក៏នឹងនៅខាងនាង! ដ្បិតរឿងគ្រួសារ ជារឿងដែលយើងដឹងមិនដល់ទីជម្រៅនៃគ្រួសារនីមួយៗ ថាវាបែបណា? មានតែមនុស្សក្នុងក្រុមគ្រួសារគេផ្ទាល់ប៉ុណ្ណោះ ដែលយល់បាន។
ខ្ញុំក៏នឹងប្រាប់នាងថា ធ្វើចុះ! ចាកចេញចុះ! បើវាពិតជាច្រកចេញដ៏ល្អប្រសើរចំពោះសងខាង។ ជាពិសេស! បើវាពិតជាមានផលល្អចំពោះមិត្តនារីរបស់ខ្ញុំនេះ។
ព្រោះនាងគ្មានហេតុផលអ្វីដែលត្រូវទ្រាំចំពោះរឿងណាមួយ ដែលមិនធ្លាប់ផ្ដល់សេចសុខដល់ផ្លូវចិត្តរបស់នាងទេ។
បំណងប្រាថ្នារបស់ខ្ញុំគឺចង់ឃើញនាងរីករាយ មានជីវិតដែលល្អ មិនថានាងរៀបការហើយ ឬ ក៏ក្លាយមកជាស្ដ្រីមេម៉ាយខ្ញុំមិនខ្វល់អ្វីទាំងអស់ ខ្ញុំខ្វល់តែម្យ៉ាងថា ខ្ញុំចង់ឃើញគាត់សុខសប្បាយ ទាំងសុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្តរបស់គាត់។

Comments