សុភាសិតចិន

D
dara1987


-ឈ្លោះឈ្នះ អ្នកទិញ ឈ្នះហើយ អ្នកទិញក៏ទៅបាត់

-ឈ្លោះឈ្នះ មិត្តរួមការងារ ឈ្នះហើយ សាមគ្គីក្នុងក្រុមក៏លែងមាន។

-ឈ្លោះឈ្នះ មេ ឈ្នះហើយ មុខតំណែងការងារក៏លែងបានរីក ចម្រើន។

-ឈ្លោះឈ្នះ ញាតិ ឈ្នះហើយទំនាក់ទំនងសាច់ឈាមបងប្អូនក៏បាត់បង់។

-ឈ្លោះឈ្នះ មិត្ត ឈ្នះហើយមិត្តក៏មានកាន់តែតិច។

-ឈ្លោះឈ្នះ មនុស្សដែលខ្លួនស្រលាញ់ ឈ្នះហើយ ស្នេហាក៏ត្រូវរលាយបាត់។

ចង់បានឈ្នះធ្វើអី បើឈ្នះហើយ នាំតែខាតបង់ឲ្យខ្លួនឯង? 

សុខចិត្តចាញ់ ដើម្បីឲ្យខ្លួនឯងកាន់តែរឹងមាំ កាន់តែរីកចម្រើន និងកាន់តែគង់វង្ស នោះទើបហៅថាជា ជ័យជម្នះពិតប្រាកដ ៕

Comments