ខ្ញុំអង្គុយស្ដាប់មិត្តរបស់ខ្ញុំ ដែលរៀបការជាង១០ឆ្នាំ!
តែជីវិតគូរបស់នាងមកជួបរឿងអកុល នាប៉ុន្មានឆ្នាំចុងក្រោយយ៉ាងគួរឱ្យអាសូរ។ នាងថាចង់លែងលះគ្នា តែគេមិនព្រមហើយបោះពាក្យថា នឹងតាមចងកម្មនាងរហូតស្លាប់សងខាង។
ខ្ញុំស្ដាប់ហើយធ្លាក់ថ្លើមដល់ដី! ព្រោះនាងមិនធ្លាប់និយាយពីរឿងនេះសោះ ពីមុនមក។
ធ្វើឱ្យខ្ញុំយល់ថា នាងសុខសប្បាយ! តែការពិតជីវិតគូរបស់នាងដូចធ្លាក់នរកទាំងរស់។
ស្ដាប់នាងរៀបរាប់អស់ចិត្ត ខ្ញុំអាណិតនាងដោយស្មោះ! តែក៏មានកូនចិត្តមួយនឹកសរសើរសំណាងខ្លួនឯងទៅវិញ។
រឿងគូជីវិតដែលគួរឱ្យខ្លាចបំផុតគឺការរកអារម្មណ៍ស្រលាញ់ក្នុងនាមជាប្ដី/ប្រពន្ធលែងឃើញ តែមិនព្រមដោះលែងគ្នា ហើយរកក្ដីសុខរៀងខ្លួន។
នេះខ្ញុំហៅថាជាភាពឃោឃៅនៃអាពាហ៍ពិពាហ៍!
តាំងចិត្តចងកម្មនឹងគ្នា ដោយមិនគិតខ្វល់ពីជីវិតថ្មីៗ ដែលខ្លួនជាអ្នកបង្កើតឡើងមក! ថាមានអារម្មណ៍យ៉ាងណា?
ជីវិតពួកគាត់យើងជាអ្នកជ្រើសរើសបង្កើតឡើងមក! ហេតុនេះសូមមានទំនួលខុសត្រូវចំពោះទង្វើររបស់យើងផង។
បើអស់និស្ស័យនឹងគ្នាហើយ សូមទុកអនុស្សាវរីយ៍ល្អៗ ឱ្យកូននឹកដល់ពេលគេធំឡើងផង។

