សូមអបអរសាទរការមកដល់របស់ Serey Moblie App

ក្នុងនាមខ្ញុំជាអ្នកប្រើប្រាស់បណ្តាញសង្គមសេរីម្នាក់ សូមចូលរួមអបអរសាទរនៃការមកដល់របស់ Serey Moblie App ដែលអ្នកប្រើប្រាស់ទាំងអស់អាចធ្វើការ Download បាននៅលើ Google play store ចាប់ពីថ្ងៃនេះតទៅ។ នាងខ្ញុំក៏សូមអរគុណដល់ ស្ថាបនិក និងក្រុមការងារសេរីទាំងអស់ដែលបានខិតខំប្រឹងប្រែងទាំងកំលាំងកាយចិត្តនិងប្រាជ្ញា ពេលវេលាព្រមទាំងធនធាន ក្នុងការអភិវឌ្ឍន៌សំរាប់បង្កើត Serey Moblie App អោយចេញជារូបរាងឡើងមកដើម្បីធ្វើអោយមានភាពងាយស្រួលក្នុងការប្រើប្រាស់បណ្តាញសង្គមសេរីដែលសមាជិកគ្រប់រូបបានរង់ចាំជាយូរមកហើយ។
ដើម្បីជាការគាំទ្រនិងលើកទឹកចិត្តដល់ស្ថាបនិកនិងក្រុមការងារសេរី បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមសេរីទាំងអស់អាចធ្វើការផ្សព្វផ្សាយក៏ដូចជាណែនាំដល់មិត្តភក្តិបងប្អូនសាច់ញាត្តិក្នុងគ្រួសារ អោយចូលរួមប្រើប្រាស់បណ្តាញសង្គមសេរីអោយកាន់តែច្រើនឡើងនិងទទួលបានអត្ថប្រយោជន៌ជាច្រើន ដើម្បីធ្វើអោយសេរីក្លាយជា Brand មួយដ៏ល្បីទូរទាំងសកលលោក សំរាប់មោទនភាពជនជាតិខ្មែរនិងប្រទេសកម្ពុជា៕


