កម្មវិធី Serey សំរាប់ទូរស័ព្ទដៃអាចធ្វើការ Download នៅលើ Apple iOS បានហើយ

ក្នុងនាមខ្ញុំជាអ្នកប្រើប្រាស់កម្មវិធី Serey មួយរូបសូមជំរាបជូនដំណឹងដល់បងប្អូននៅក្នុងសហគមសេរីទាំងអស់អោយបានជ្រាបថា ពេលនេះកម្មវិធី Serey សំរាប់ប្រើលើទូរស័ព្ទដៃអាចធ្វើការ Download នៅលើទូរស័ព្ទ Apple បានហើយ។ ហើយក៏សូមចូលរួមអបអរសាទរ ចំពោះការសំរេចបានជោគជ័យមួយផ្នែកទៀតក្នុងការអភិវឌ្ឍន៍របស់ស្ថាបនិកសេរីទាំងពីរ ក៏ដូចជាក្រុមការងារសេរីទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ពេលវេលា ព្រមទាំងធនធាននិងថវិការដើម្បីធ្វើការអភិវឌ្ឍន៍ម្តងមួយផ្នែកៗសំរាប់មុខងារផ្សេងៗរបស់សេរី។
នាងខ្ញុំសូមជូនពរ អោយសេរីទទួលបានជោគជ័យកាន់តែខ្លាំងក្នុងពេលអនាគត៕

