មានបញ្ហាអ្វីបានសេរីមិនអាចធ្វើការ post បានកាលពី៣~៤ម៉ោងមុន

D
dany
https://s22.postimg.cc/kc0sovgwh/Screenshot_2018-07-10-14-00-24.png កាលពីម៉ោង២រសៀល ខ្ញុំបានធ្វើការ post អត្ថបទនៅលើសេរី។ តែខ្ញុំមិនអាចធ្វើការ post បានសំរេច ខ្ញុំបាន​ព្យាយាម post ចំនួន៤~៥ដងតែនៅតែមិនអាចធ្វើបាន ខ្ញុំក៏បានធ្វើការត្រួតពិនិត្យលើការបង្កើត post ឡើងវិញ ខ្លាចមានកំហុសនៅត្រង់ណាមួយទើបបានជាមិនអាច post បាន។ តែរកមិនឃើញមានកំហុសត្រង់ណានោះទេ។ ខ្ញុំ​ក៏បាន Chat ទៅ Funder Serey ដើម្បីប្រាប់គាត់ពីបញ្ហាកំពុងកើតឡើង។ គាត់ក៏ប្រាប់ថា សូមរង់ចាំបន្តិចដើម្បីធ្វើការត្រួតពិនិត្យម៉ាស៊ីនសិន។ រួចហើយគាត់បាននិយាយថា៖ >Blockchain ត្រូវបានដំណើរការនៅក្នុងប្រទេសជាច្រើន ( ប្រទេសអាល្លឺម៉ង់ ហូឡង់ បារាំង សឹង្ហបូរី ) ដោយម៉ាស៊ីនចំនួន 6 ។ យ៉ាងណាម៉ិញម៉ាស៊ីនមួយចំនួនបានឈប់ដំណើរការនៅពេលតែមួយ គាត់នឹងព្យាយាមធ្វើឱ្យម៉ាស៊ីនធ្វើការម្តងទៀតហើយនឹងបន្ថែមម៉ាស៊ីនបន្ថែមទៀតដើម្បីឲវាដំណើរការ សង្ឃឹមថាអ្វីៗទាំងអស់នឹងល្អវិញឆាប់រហ័ស។ ក្រោយមកបន្តិចគាត់ក៏បានប្រាប់ថា អាចដំណើរការធ្វើការ post វិញបានហើយឥឡូវនេះ។ >គាត់ក៏បានពន្យល់ពីអ្វីដែលបានកើតឡើង។ ម៉ាស៊ីននេះដំណើរការលើ Google និង Hetzner ។ អ្វីដែលបានកើតឡើងគឺថា Google បានធ្វើការ update ដូច្នេះម៉ាស៊ីនទាំងអស់នៅលើ Google មិនអាចដំណើរការទេហើយគាត់ត្រូវធ្វើការ restart ម៉ាស៊ីនឡើងវិញ។ វាជាការរំខានដែល Google មិនបានផ្ញើ Email ប្រាប់ពីការធ្វើការ update របស់ខ្លួន៕

Comments

We can have more machines running the blockchain and using multiple different providers so that the chance of this happening again is minimized. :)