អត្ថន័យជីវិត

D
dany
http://i64.tinypic.com/t9xs41.jpg មនុស្សខ្លះមានឨកាសរស់នៅយ៉ាងយូរក្រៃលែង ក៏ប៉ុន្តែគេពុំមានឨកាសបានជួបប្រទះការរស់នៅដែលមានន័យពិតប្រាកដទេ យើងសង្កេតឃើញថាមនុស្សខ្លះរស់នៅមិនប្រកបដោយសេចក្តីសុខ មកពីមនុស្សនោះចូលចិត្តរង់ចាំអោយអ្វីៗកើតឡើងចំពោះខ្លួនដោយខ្លួនគ្រាន់តែអង្គុយរង់ចាំមើលប៉ុណ្ណោះ ជីវិតរបស់មនុស្សមិនមែនគ្រាន់តែជាការអង្គុយចាំមើលប៉ុណ្ណោះទេ ជីវិតជាអ្វីមួយដែលមានអាថ៌កំបាំង ទាមទារអោយយើងម្នាក់ៗត្រូវតែប្រឹងប្រែង ពិចារណាត្រិះរិះ យកចិត្តទុកដាក់អោយបានដិតដល់បំផុត ចំពោះថ្ងៃនេះ នឹងទៅអនាគត ហើយជីវិតក៏ជាការប្រថុយប្រថាន ហើយក៏ជាការជ្រើសរើសមួយដែល មនុស្សយើងម្នាក់ៗអាចប្រថុយនឹងឩបសគ្គគ្រប់បែបយ៉ាង ដើម្បីអោយជីវិតមានន័យព្រមទាំងជ្រើសរើសមាគ៌ាណាមួយ ដើម្បីរស់នៅអោយសមតាមការចង់បានរបស់ខ្លួន។.

Comments

ការរស់នៅគឺពឹងលើឱកាសនិងការព្យាយាម។ ពេលខ្លះវាអាចគ្មានឱកាសនឹងចាប់យក ពេលខ្លះអាចនឹងមិនចាប់យកឱកាសព្រោញតែពួកគេមិនយល់ថាវាជាឱកាសរបស់ពួកគេ។