អាថ៍កំបាំងនៃសំណើច
http://i63.tinypic.com/24dk8p1.jpg អ្នកដឹងទេថាភាសាអ្វី បើទោះបីជាអ្នកនោះ គ ថ្លង់ រឺជាតិសាសន៌ផ្សេងៗគ្នាក៏អាចប្រើប្រាស់ និងយល់ពីអារម្មណ៍គ្នាបាន ហើយជាភាសាប្រើប្រាស់ទូទាំងពិភពលោកដោយពុំមានចំងល់អ្វីទាំងអស់ នោះគឺជាភាសានៃស្នាមញញឹមនៅលើផ្ទៃមុខរបស់អ្នកនេះឯង។
សំណើចរឺស្នាមញញឹមនៅលើផ្ទៃមុខអ្នក ជាភាសាមួយដែលមនុស្សគ្រប់គ្នានៅទូទាំងពិភពលោកទទួលស្គាល់ថា ជាការប្រើប្រាស់សំរាប់បង្ហាញនៅអារម្មណ៍ជ្រះថ្លា រីករាយ អាម្មណ៍ដែលមានភាពជឿជាក់ ភាពទាក់ទាញ និងភាពកក់ក្តៅក្នុងជីវិត។ មិនតែប៉ុណ្ណោះតាមការសិក្សាបានអោយដឹងថា នៅពេលដែលយើងសើចធ្វើអោយចង្វាក់បេះដូងចុះយឺត ហើយរាងកាយរបស់យើងនិងធូរស្រាល ហើយបើទោះបីជាយើងមានអារម្មណ៍មិនល្អក៏អាចឲយើងចាប់ផ្តើមធូរស្បើយឡើងវិញបានដែរ។
លើសពីនេះទៅទៀត សំណើចក៏ជាឱសថដ៏ពិសិដ្ឋដែលមិនអាចកាត់ថ្លៃបាន។


