ផ្ទះធំមិនប្រាកដថាមានក្តីសុខ ផ្ទះតូចក៏មិនប្រាកដថាគ្មានសុភមង្គល
http://i68.tinypic.com/29n76e9.jpg
សុភមង្គលអាចកើតឡើងបានគ្រប់ផ្ទះ មិនថាផ្ទះនោះតូចរឺធំសំខាន់គឺមនុស្សនៅក្នុងផ្ទះចេះកសាងវាឡើងមក។ ការចេះសាមគ្គីស្រឡាញ់មើលថែរក្សាគ្នារវាងឪពុកម្តាយនិងកូនៗគឺជារឿងសំខាន់ សេចក្តីស្រឡាញ់របស់ឪពុកម្តាយចំពោះកូនៗគឺស្មើៗគ្នាមិនមានសេចក្តីលំអៀងទៅខាងណាម្នាក់ឡើយ ព្រោះសុទ្ធតែជាកូនដែលខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចរហូតដល់ធំដឹងក្តីដូចៗគ្នា។ ចំណែកកូនៗ ចូលកុំមានចិត្តច្រណែននិងគ្នាអីព្រោះនាំអោយបែកបាក់សាមគ្គី ជាពិសេសកុំមានគំនិតគិតខុសចំពោះឪពុកម្តាយជាដើម ដែលចួនកាលយើងអាចគិតថាគាត់មានចិត្តលំអៀងទៅលើអ្នកណាម្នាក់ ថាគាត់ស្រឡាញ់ជាងយើង យកចិត្តទុកដាក់ជាងយើង។ ការគិតចេះតែគិតទៅ តាមពិតគាត់មិនបានមានចិត្តលំអៀងទៅរកអ្នកណាម្នាក់ទេ ព្រោះសុទ្ធតែជាកូនគាត់ទេ គ្រាន់តែយើងមិនបានមើលដឹងពីទង្វើរបស់គាត់មកលើយើង តែយើងអាចមើលឃើញទង្វើគាត់ចំពោះអ្នដ៏ទៃបាន។ ការរស់នៅត្រូវបើកចិត្តអោយទូលាយ ត្រូវចេះអត់អោនអធ្យាស្រ័យ និងស្វែងយល់ពីគ្នា និងត្រូវចេះធ្វើអោយឪពុកម្តាយសប្បាយចិត្តនិងមានសេចក្តីសោមនស្ស ទើបគ្រួសារមានសុភមង្គល។


