តម្រាផោម

D
dany
![bush-fart.jpg](https://serey.io/imageupload_data/ce5c8b4260e5c6e84d2690eba2ae83d2511d5208) តាមក្បួនង៉ូវហេងបុរាណរាប់ពាន់ឆ្នាំមកហើយ យើងអាចដឹងពីលក្ខណ:របស់មនុស្សតាមរយ:ការ "ផោម" មនុស្សចិត្តស្ងប់: ខ្ចឹបផោមទុករហូតដល់ទ្រាំលែងបាន ទើបព្រលែងមួយ។ មនុស្សក្រឡិចក្រឡុច : ផោមហើយមើលមុខគេឯង ធ្វើដូចមិនដឹងរឿង។ មនុស្សក្រមាច់: ចូលចិត្តផោមលាន់រំពងដាក់គេឯងជាល្បែងកំសាន្ត។ មនុស្សរិះត្បិត: ចូលចិត្តហិតផោមខ្លួនឯង។ មនុស្សរាសីស្រុត: ព្យាយាមផោមដោយយកដៃគោះតុបន្លប់ តែចៃដន្យខុសចង្វាក់។ អ្នកវិទ្យាសាស្រ្ត: អ្នកដែលវិភាគដឹង បន្ទាប់ពីបានហិតក្លិនផោមហើយ ថាអាហារដែលហូបហ្នឹង មានកាបូហៃដ្រេត ប្រូតេអ៊ីន ជាតិខ្លាញ់ប៉ុន្មានភាគរយ។ មនុស្សឃោឃៅ: ចូលចិត្តផោមដាក់ភួយ ហើយទាញអ្នកដ៏ទៃចូលមកហិត។ មនុស្សល្បិចច្រើន: ចូលចិត្តផោមដោយធ្វើជាក្អកបន្លប់។ មនុស្សសុភាព: ពោលពាក្យ "សុំទោស" មុននិងក្រោយផោមទោះជានៅម្នាក់ឯង។ មនុស្សល្អ: ចូលចិត្តខ្ចឹបផោមទុកយូររាប់ម៉ោង ទុកទៅផោមនៅឯផ្ទះ ដោយមិនផោមនៅមុខគេឯងឡើយ។ មនុស្សចិត្តមិនប្រែប្រួល: ផោម​ជា​ចង្វាក់ ជារឿយៗហើយយូរអង្វែង។ មនុស្សសាហាវ: ផោមមិនឮសម្លេងតែក្លិនវិញស្អុយអស់ទាស់ម៉ង។ មនុស្សសាវ៉ា: មនុស្សដែលផោម អាចម៌ នោម ក្នុងពេលជាមួយគ្នា។ ពេទ្យ: អ្នកដែលលាងដៃមុនផោម។ មនុស្សចិត្តបុណ្យ: អ្នកដែលចូលចិត្តផោមលើខ្យល់ដើម្បីទទួលបានអនិសង្ឃគ្រប់ៗគ្នា។ ![2-18.jpg](https://serey.io/imageupload_data/b9909d8f68ab3fd143984bd2cb24e70cade8eb21) **-កុំភ្លេចពិនិត្យមើល ថាតើលក្ខណ:ណាមួយដែលត្រូវនិងខ្លួនរបស់អ្នក** (**កំប្លែងខ្មែរ**)

Comments

scotadskin
Your post is very good ... I'm still new here ... let me follow you.
gibran
Wow.... Amazing and perfect @dany