អន្លង់ជ្រៃ ក្នុងទឹកដីខេត្តព្រៃវែង

D
dany
![2018-06-10 10.38.14.png](https://serey.io/imageupload_data/ec90bdd758f2258dec4c5d46a7a9b58a9b869f77) ម្សិលម៉ិញខ្ញុំបាននាំអ្នកម្តាយនិងបងប្រុសស្រី បងថ្លៃរួមទាំងក្មួយមកលេងអន្លង់ជ្រៃ នៅខេត្តព្រៃវែងជាប់ត្បូងឃ្មុំ។ ទីនេះខ្យល់អាកាសត្រជាក់ស្រួល ព្រោះជាប់កន្លែងអង្គុយលេងមានទំនប់ទឹកមួយយ៉ាងធំ។ ![received_202083157276853.jpeg](https://serey.io/imageupload_data/7516724bab75042f43994393bcb6d10c95c63da5) អន្លង់ជ្រៃស្ថិតនៅក្នុង តំបន់អភិវឌ្ឍន៌សម្តេច ហេង សំរិន ក្នុងខេត្តព្រៃវែង។ ដោយមានធុរ: ត្រូវជូនអ្នកម្តាយមកអ្នកលឿង រួចហើយខ្ញុំក៏ហួសមករកកន្លែងញ៉ាំបាយនៅអន្លង់ជ្រៃតែម្តង ដោយជិះតាមផ្លូវជាតិលេខមួយមកដល់ផ្សារកំពង់សឹងត្រូវបត់ឆ្វេងដៃតាមផ្លូវទៅបាភ្នំ ដោយអាចទស្សនាទេសភាពវាលស្រែអមសងខាងផ្លូវ និងមានដើមត្នោតដុះជាជួរជាប់មាត់បឹងនៅម្តុំផ្សារសួនស្នេហ៍ ឆ្ពោះទៅស្រុកមេសាងដោយចេញទៅផ្លូវជាតិលេខ៨វិញ។ រឺក៏យើងអាចជិះតាមផ្លូវស្ពានព្រែកតាមាក់ ទៅ​ស្វាយអន្ទរ​ក៏បាន ដោយត្រូវជិះកាត់តាមវិទ្យាល័យកំចាយមារខេត្តព្រៃវែង ![received_202083160610186.jpeg](https://serey.io/imageupload_data/022bcb82374b794ca01cecc69488f0cbbbc660f5) ពេលជិះមកដល់ព្រំប្រទល់ស្រុកត្បូងឃ្មុំត្រូវបន្ថយល្បឿនព្រោះសល់ដោយតែ៤~៥គីឡូម៉ែត្រទៀតនោះទេនិងដល់អន្លង់ជ្រៃហើយ។ ត្រូវបើកយឺតបន្តិចរួចហើយងាករកមើលនៅខាងស្តាំដៃ នោះយើងនិងឃើញទំនប់ទឹកមួយ និងផ្លាកដែលគេសរសេរដាក់ថា "តំបន់អភិវឌ្ឍន៌ សម្តេច ហេង សំរិន" ដោយមានគេសង់តូបអង្គុយលេងជាជួរនៅលើមាត់ទំនប់ទឹក និងអាចកំម៉ង់បាយម្ហូប។ ប្រសិនយើងមានយកម្ហូបអាហារទៅស្រាប់គ្រាន់តែត្រូវការតូបអង្គុយលេង អាចជួលតូបពីគេបានដោយត្រូវបង់ថ្លៃតូប១០០០០រៀល​។ ដោយមានការហត់នឿយផង ទៅដល់ភ្លាមក៏រៀបចំញ៉ាំបាយភ្លាមដោយមានម្ហូបស្រាប់យកមកពីផ្ទះមានដូចជា មាន់ស្ងោរនិងមាន់បំពង  ខរគោ ជ្រក់ស្ពៃនិង ទឹកត្រីបុក ព្រមទាំងភេសជ្ជ:ផ្សេង​ៗ​។ នៅទីនេះខ្យល់អាកាសពិតជារហើយស្រួលស្រឡះអារម្មណ៍ណាស់ ប្រសិនបងប្អូនធ្វើដំណើរឆ្លងកាត់ទីនោះ អាចឈប់សំរាកបំបាត់ភាពហត់នឿយមុននិងបន្តដំណើរទៅមុខទៀត។ ប្រជាជននៅក្នុងខេត្តព្រៃវែង ពួកគាត់តែងតែនាំគ្នាមកលេងអន្លង់ជ្រៃនេះមិនដែលខាន ជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំនិងបុណ្យជាតិនានានិងថ្ងៃឈប់សំរាក។ ![received_202083173943518.jpeg](https://serey.io/imageupload_data/d7dbc552e23e47c121f2320bb0d10c356f277752) ដោយខ្ញុំទៅចំខែវស្សា គ្រាន់តែបានអង្គុយលេងបានបន្តិចមេឃក៏ធ្លាក់ភ្លៀងល្មម ខ្ញុំក៏រៀបចំចាកចេញមកភ្នំពេញវិញដោយក្តីសប្បាយរីករាយ និងបន្តដំណើរទៅលេងផ្សារអីអនទី២ដែលទើបនិងបើកទៀត មុននិងត្រលប់មកផ្ទះវិញ។ បងប្អូន​អាច​ស្វែងរក​ក្នុង Google Map បានដោយវ៉ៃពាក្យ " ជ្រៃ " ៕

Comments

wondercury
កន្លែងនេះឥលូវអ៊ូអរណាស់ បង ។
bongsina
គិតៗទៅ ស្រុកខ្មែរយើងសំបូរកន្លែងកំសាន្តណាស់ ទាស់តែខ្វះ ពេល នឹង លុយ សំរាប់ដើរលេងតែប៉ុណ្ណោះ