ចូលបកស្រាយ សុភាសិតខ្មែរ

D
dany
https://s8.postimg.cc/9p4wr7det/image.jpg ដូនតាខ្មែរយើងបានបន្សល់នៅកេរ្តដំណែលជាច្រើនទុកឲកូនចៅជំនាន់ក្រោយចូលរួមថែរក្សា។ មានទាំងប្រាសាទបុរាណ និងវប្បធម៌ផ្សេងៗដូចជាអាយ៉ៃ យីកេ របាំ ភ្លេងបុរាណ កំណាព្យនិងសុភាសិតផងដែរ។ សុភាសិតគឺជាពាក្យ រឺន័យប្រៀបធៀបទៅលើអ្វីមួយ បង្កប់ទៅដោយការអប់រំ ទូន្មានប្រៀនប្រដៅមនុស្សយើងឲប្រព្រឹត្តតែអំពើល្អ មានចិត្តមេត្តា រាប់អានស្រឡាញ់គ្នា។ ចួនកាលសុភាសិតខ្លះ ប្រៀនប្រដៅមនុស្សអោយចេះរៀបចំនូវកិរិយាមាយាទអោយបានល្អក្នុងការប្រាស្រ័យរាក់ទាក់រាប់អានគ្នាទៅវិញទៅមកឲមានអធ្យាស្រ័យល្អចំពោះមនុស្សនៅជុំវិញខ្លួនយើង។ សុភាសិតខ្លះទូន្មានក្នុងន័យអោយយើងចេះប្រើចិត្តគំនិត ហាត់ពត់លត់ដំបង្កើតឡើងនូវបញ្ញានិងស្មារតី និងការយល់ឃើញជាច្រើនទៀត។ ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ ក៏បាននឹកឃើញបង្កើតនូវអត្ថបទនេះឡើងមកដើម្បីជាការចូលរួមថែរក្សាស្នារដៃដូនតាកុំឲបាត់បង់។ ទើបនាងខ្ញុំបង្កើតឲមានការចូលរួមបកស្រាយ សុភាសិតនេះឡើងមក។ ខ្ញុំសូមអញ្ជើញលោក @koysonin2018 បកស្រាយនូវសុភាសិតមួយឃ្លាដែលមានន័យថា 《 **រូបកាយតែងចាស់ជរា ឯកេរ្តឈ្មោះមិនចេះចាស់ជរាឡើយ ទាំងធម៌សប្បុរស ក៏មិនចេះចាស់ជរាដែរ។** 》 នាងខ្ញុំសង្ឃឹមថាលោក @koysonin2018 និងចូលរួមបកស្រាយនូវសុភាសិតខាងលើទុកជាឯកសារ។ ដោយក្តីគោរពពីនាងខ្ញុំ @dany

Comments