ការយកអ្វីមួយរបស់ជាតិសាសន៌ដ៏ទៃហើយអះអាងថាជារបស់ខ្លួនគឺជាក្តីអាម៉ាស់មួយ

D
dany
http://i64.tinypic.com/16ksxdy.jpg ខ្ញុំសូមបញ្ជាក់ថាអ្វីដែលខ្ញុំលើកយកមកនិយាយមិនមែនជាចេតនាបំផុសជាតិនិយមជ្រុលអោយមានការស្អប់លើជាតិសាសន៌ដ៏ទៃណាមួយនោះទេ។ ទូទាំងសកលលោកដឹងថាក្បាច់ប្រដាល់សេរីគឺជារបស់ជនជាតិខ្មែរមានទាំងភស្តុតាងរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបុរាណរាប់រយពាន់ឆ្នាំហើយដោយមិនអាចប្រកែកបាន។ ជនជាតិមួយប្រទេសមួយតែងតែមានអ្វីមួយជារបស់ខ្លួនថែមទាំងបានចងក្រងសរសេរបញ្ជាក់មានទាំងអក្សរនិងរូបភាពដើម្បីជាតឹងតាងប្រាប់ដល់ជាតិសាសន៌ដ៏ទៃថាជារបស់ខ្លួនដោយមិនមានជនជាតិផ្សេងណាអាចក្លែងបន្លំបានឡើយ ប្រសិនបើមានជនជាតិណាមួយចម្លងយកទៅត្រូវតែរក្សាឈ្មោះនិងបញ្ជាក់ពីឈ្មោះប្រទេសដែលជាប្រភពដើមដោយមិនអាចកែប្រែអ្វីបានឡើយ។ ប្រសិនប្រទេសណាមួយចម្លងរបស់គេយកទៅហើយថែមទាំងហ៊ានកែប្រែឈ្មោះខុសពីប្រភពដើមនិងអះអាងថាជារបស់ខ្លួនគឺជារឿងខុសច្បាប់អន្តជាតិមួយ ហើយការដែលហ៊ានស្នើសុំអោយទូទាំងសកលលោកទទួលស្គាល់ថាជារបស់ខ្លួនទៀតនោះគឺជាក្តីអាម៉ាស់មួយសំរាប់ជាតិសាសន៌ខ្លួនឯង។

Comments

👍👍សំខាន់បំផុតក្នុងនាមជាម្ចាស់ត្រូវស្គាល់អ្វីខ្លះជារបស់ខ្លួន និងអោយតំលៃរបស់ដែលខ្លួនមានទើបចោរលួចមិនបាន
jokerswild
Thanks for sharing. I didn't know about this. It sounds very interesting. If we have more evidence, it would be great. How big was the Khmer empire compared to neighbouring countries like Champa and Siam? Do you think that Khmer traditional fighting is the origin of Muay Thai?