ចង់ច្រៀង
http://i63.tinypic.com/rshdlz.jpg ខ្ញុំមានអ្នករស់នៅជិតខាងម្នាក់ គាត់មានកូនប្រុសតូចអាយុប្រហែល៤~៥ឆ្នាំ។ ថ្ងៃមួយគាត់បានយកកូនគាត់ទៅផ្សារទំនើបដើម្បីទិញឥវ៉ាន់ កូនគាត់ក៏ឈឺនោម ក៏ប្រាប់ទៅម្តាយថា
កូនប្រុស: ម៉ាក់កូនឈឺនោម ឈឺចង់លេចចេញមកហើយម៉ាក់
ម្តាយ: កូនកុំនិយាយថាឈឺនោម វាមិនសុភាព និយាយបែបនិងបើគេបានឮខ្មាស់គេណាកូន អឺចេះចុះ..! បើពេលកូនឈឺនោម កូននិយាយប្រាប់ម៉ាក់ថា កូនចង់ច្រៀង ល្អទេ?
កូនប្រុស: ល្អម៉ាក់ ( ថ្ងៃមួយម្តាយត្រូវមានធុរ:ទៅតាមខេត្ត ទើបយកកូនប្រុសមកផ្ញើទុកនិងយាយ )
ចៅ: យាយខ្ញុំចង់ច្រៀង
យាយ: ពេលគេងកុំរឿងច្រើន ស្អែកយាយអោយច្រៀងពីព្រឹក។
ចៅ: យាយ.....ខ្ញុំត្រូវច្រៀងមុនចូលគេង
យាយ: ច្រៀងម៉ិចកើតចៅ ក្រែងចិត្តអ្នកជិតខាង គេដេកគេពួន ចាំស្អែកយាយអោយច្រៀង
ចៅ: ដេកស្ងៀមមួយសន្ទុះធំរហូតដល់ទ្រាំមិនបានក៏និយាយទាំងសោកសៅ ខ្ញុំទ្រាំមិនបានទេយាយ
យាយ: (ដោយទ្រាំ និងចៅរំខានពេក) អើ បើច្រៀងត្រូវច្រៀងក្បែរត្រចៀកយាយណា
បានបន្តិចក៏ឮសំលេងយាយស្រែក ឡើងផ្អើលអ្នកជិតខាងទាំងយប់។
ចៅ: ខ្ញុំប្រាប់ថាចង់ច្រៀង អត់ជឿ!!!

