ឧបេក្ខាចិត្ត ការតាំងចិត្តជាកណ្តាល

D
dany
https://s33.postimg.cc/y2ozgrpcf/FB_IMG_1528370089263.jpg ឧបេក្ខាគឺជាព្រហ្មវិហារធម៌មួយក្នុងចំណោមព្រហ្មវិហារធម៌ទាំងបួន ដែលឪពុកម្តាយមានចំពោះបុត្រធីតា។ ធម្មតាពេលឪពុកម្តាយ ឃើញកូនឈ្លោះគ្នាឫឃើញកូនបងវាយកូនប្អូន តែងតែហៅកូនទាំងពីរ មកអប់រំទូន្មានទាំងអស់គ្នា ព្រោះទឹកចិត្តមាតាបិតាសុទ្ធតែចង់ឲកូនទាំងអស់បានល្អ។ មាតាបិតាមិនដែលចិត្តល្អៀងទៅរកកូនណាមួយឡើយ។ នៅពេលឃើញកូនឈ្លោះគ្នា មាតាបិតាមិនដែលចូលទៅជួយតែម្ខាងៗនោះទេ។ ពួកគាត់តែងសួររកហេតុផល មុននិងវិនិច្ឆ័យរឿងរ៉ាវរបស់កូនៗ។ តើកូនប្អូនវាខុសអី បានជាកូនបងវាយវា។ វាមិនដែលនៅសុខៗអត់ហេតុមកវាយកូនប្អូននោះទេ កូនប្អូនច្បាស់ជាមានខុសអ្វីមួយ​មិនខាន ពេលពួកគាត់រកឃើញហេតុផលហើយ ក៏ប្រដៅថា អាពៅ កូនឯងខុសដឹងខ្លួនឈប់ខុសតទៅទៀត អាបងបើប្អូនធ្វើខុសត្រូវចេះអត់អោនព្រោះវានៅក្មេង មិនទាន់ដឹងការខុសការត្រូវ។ យើងទាំងអស់គ្នាដែលរស់នៅក្នុងសង្គមជាមួយគ្នា ក៏ដូចជាមនុស្សក្នុងគ្រួសារតែមួយ យើងទាំងអស់គ្នាជាបងប្អូននិងគ្នា បើយើងគិតពីខ្សែស្រឡាយពីដូនតាមក។ ដូច្នេះពេលយើងឃើញអ្នកខ្លាំងធ្វើបាបអ្នកខ្សោយ គឺយើងមិនត្រូវជួយតែអ្នកខ្សោយទេ យើងត្រូវស្រាវជ្រាវរកហេតុផល ធ្វើចិត្តឲដូចមាតាបិតាដែលមានព្រហ្មវិហារធម៌ ចំពោះកូន។ វាមិនមែននៅសុខៗអត់ហេតុបែជាអ្នកខ្លាំងចង់មកធ្វើបាបអ្នកខ្សោយនោះទេ។ ដូច្នេះ​យើង ត្រូវពន្យល់ទៅអ្នកដែលធ្វើបាបគេនោះថា ដោយសារគ្នាខ្សោយ គ្នាមិនយល់មិនដឹង ទើបគ្នាធ្វើខុស យើងគួរតែមានការអត់អោនដល់គ្នា។ ហើយយើងពន្យល់ដល់អ្នកខ្សោយថា អ្នកធ្វើយ៉ាងនេះមិនត្រូវទេ ថ្ងៃក្រោយកុំធ្វើបែបនេះទៀតវាអាចនាំទុក្ខដល់ខ្លួន។ យើងទាំងអស់គ្នាជាមនុស្សជាតិដូចគ្នា មិនថាជាតិសាសន៌ណាទេ អ្នកដែលធ្វើមិនល្អមកលើយើង មកពីគាត់បាត់សតិសម្បជញ្ញ: មិនដឹងខ្លួនឯងកំពុងធ្វើអំពើអាក្រក់ និងមិនដឹងនៃសេចក្តីអាក្រក់នៅក្នុងខ្លួន។ បើឃើញ គេអាក្រក់យើងគួរតែប្រាប់ថាវាអាក្រក់ មានមនុស្សស្អប់ខ្ពើមមិនចូលចិត្ត៕

Comments