ការរត់ហាត់ប្រាណពេលព្រឹកដល់អស្ចារ្យលើទឹកដីដ៏ពិសិដ្ឋ

D
dany
http://i67.tinypic.com/2aipxjb.png អាណាចក្រអង្គរគឺជាទឹកដីដ៏ពិសិដ្ឋនិងជាទីក្រុងបុរាណខ្មែរដ៏ល្បីល្បាយខ្លាំងពូកែរ ទោះមានសត្រូវក្បែរខាងយើងលើកទព័មកច្បាំងដណ្តើមយកជាច្រើនលើកច្រើនសារក៏មិនអាចយកឈ្នះបានរហូតដល់បាក់ទព័ខ្លបខ្លាចរត់យកប្រះអាយុទើបបាន​ជាមានឈ្មោះថា សៀមរាបរហូតមកដល់សព្វថ្ងៃ។ ខេត្តសៀមរាបគឺជាខេត្តដែលមានសក្តានុពលស្ទើរគ្រប់វិស័យ ប្រជាជនក៏រួសរាយរាក់ទាក់គួរអោយរាប់អាន និងជាខេត្តមួយដែលសំបូរទៅដោយប្រាសាទបុរាណជាច្រើនដែលលំអរទៅដោយរូបចំលាក់និងក្បាច់ចំលាក់នៅជាប់ជញ្ជាំងប្រាសាទយ៉ាងរស់រវើកដែលបង្ហាញពីរឿងទេវកថានិងប្រវត្តិសាស្រ្តរបស់ប្រទេសខ្មែរដែលអតីតព្រះមហាក្សត្រជំនាន់មុនៗបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុរលោក ដែលមានបង្កប់ទៅដោយអាថ៌កំបាំងជាច្រើនទាំងខាងជំនឿសាសនានិងផ្លូវលោក។ខ្ញុំមិនមែនជាអ្នកសៀមរាបទេខ្ញុំជូនអ្នកម្តាយនិងបងស្រីមកដើរលេងតែដោយសារមកដល់ចំពេលរសៀលបន្តិចទៅហើយខ្ញុំក៏ជូនពួកគាត់មកទស្សនាប្រាសាទអង្គរវត្តជាមុនហើយក៏វិលត្រលប់ទៅកាន់បន្ទប់សណ្ឋាគារវិញក្រោយពីមុជទឹកផ្លាស់សំលៀកបំពាក់រួចក៏ជូនពួកគាត់ទៅបរិភោគអាហារពេលយប់និងបន្តរដំណើរទៅលេងនៅ Pub street និងផ្សាររាត្រី។ដោយសារការហត់នឿយពេលត្រលប់មកដល់បន្ទប់សណ្ឋាគារភ្លាមខ្ញុំក៏គេងយ៉ាងលង់លក់បាត់ទៅ។ ព្រលឹមស្រាងៗផ្ទៃមេឃមិនទាន់ភ្លឺច្បាស់នៅឡើយម៉ោងប្រហែលជា៥ខ្ញុំក៏ងើបស្លៀកពាក់ឯកសណ្ឋានកីឡានិងចេញមករត់ហាត់ប្រាណនៅបរិវេណខាងក្រៅសណ្ឋាគារតែដោយសារនៅតាមដងផ្លូវសំបូរទៅដោយដើមឈើរធំៗដុះអមជាជួរធ្វើអោយខ្ញុំជក់ចិត្តនិងទេសភាពដែលនៅជុំវិញខ្លួន ខ្ញុំចេះតែរត់កាន់តែឆ្ងាយទៅៗដោយមិនដឹងខ្លួនរហូតមកដល់មុខប្រាសាទអង្គរវត្តសារជាថ្មី ខ្ញុំរត់ទៅកាន់ស្ពានយោងចូលទៅក្នុងប្រាសាទនិងរកកន្លែងសំរាកបន្តិចក៏ល្មមចំពេលដែលព្រះអាទិត្យរះឡើងចំកំពូលប្រាសាទរំលេចចេញជាទិដ្ឋភាពមួយដ៌អស្ចារ្យដែលខ្ញុំមិនដែលឃើញទាល់តែសោះស្រាប់ឮសូរសំលេងភ្លេងយ៉ាងពិរោះរណ្តំមិនដឹងចេញមកពីណានិងមាននារីរបាំដើរចេញមកជាជួរមករាំរបាំពត់ពេនដងខ្លួនយ៉ាងទន់ភ្លន់នៅមុខប្រាសាទដូចទៅនិងរូបចំលាក់អប្សរានៅជាប់ជញ្ជាំងប្រាសាទយ៉ាងល្អឯករកអ្នករបាំណាមកប្រដូចពុំបាន ធ្វើអោយខ្ញុំលង់អារម្មណ៌ហាក់ដូចខ្លួនឯងកំពុងស្ថិតនៅក្នុងសម័យអង្គរ។ កំពុងតែលង់អារម្មណ៍និងទិដ្ឋដែលកំពុងតែកើតឡើងនៅនិងមុខស្រាប់តែខ្ញុំភ្ញាក់ព្រឺតហើយក៏ឃើញថាខ្លួនឯងកំពុងស្ថិតនៅក្នុងបន្ទប់សណ្ឋាគារដដែលសោះ អ្វីដែលខ្ញុំបានឃើញគ្រាន់តែជាការយល់សប្តិតែដូចជាការពិតដល់ហើយ ខ្ញុំក៏ងើបឡើងមុជទឹករៀបចំស្លៀកពាក់រួចជូនអ្នកម្តាយនិងបងស្រីទៅស្រស់ស្រូបអាហារពេលព្រឹករួចចេញទៅលេងនៅភ្នំគូលែនបន្តទៀត។ ប្រាសាទអង្គរវត្តសម្បត្តិវប្បធម៌រូបី បានចុះបញ្ជីជាបេតិភណ្ឌពិភពលោកនៅថ្ងៃទី ១៤ ឆ្នូ ឆ្នាំ១៩៩២។.

Comments

wondercury
បើសិនជាអាចយើងជាខ្មែរគួរតែនាំគ្នាដូរទៅហៅឈ្មោះពីមុនថា នគរវត្ត អគុណចំពោះអត្ថបទរៀបរាប់ពីដំនើរកំសាន្តមួយនេះ។ ខ្ញុំចូលចិត្តអាន។