ផែនដីនេះសម្រាប់យើងគ្រប់គ្នា

D
dany
![2018-09-23 21.37.14.png](https://serey.io/imageupload_data/27be3badc57efd1597de3072161fdd2fc6b16a50) ផែនដីនេះត្រូវបានផ្តល់អោយសម្រាប់មនុស្សគ្រប់រូប និងរស់នៅប្រកបដោយសេរីភាពតាមលទ្ធភាពផ្ទាល់ខ្លួន ដោយគ្មានជាតិសាសន៍ណាមួយមានសិទ្ធិជ្រាលជ្រែករារាំងធ្វើឲប៉ះពាល់ដល់សិទ្ធិបុគ្គលរឺជាតិសាសន៍ណាមួយក្នុងការកសាងឆាកជីវិតដ៏សុខសាន្តសំបូរសប្បាយឡើយ។ ជាតិសាសន៍នីមួយៗ មានសិទ្ធិគ្រប់យ៉ាងក្នុងការកសាងខ្លួនអោយមានជីវិតដ៏សុខសាន្តសំបូរសប្បាយសំរាប់ជាតិសាសន៍ខ្លួនជាការចាំបាច់។ ប្រាកដណាស់ថាជាតិសាសន៍នីមួយៗ នៅតែអាចស្ថិតស្ថេរ រឹងមាំ រីកចម្រើន ដោយការមិនជ្រាលជ្រែករឺការរើសអើងប្រកាន់ពូជសាសន៍។ ការប្រកាន់ពូជសាសន៍ បីដូចជាគ្រោះអាសន្នមួយសម្រាប់ផែនដីនេះ គ្រោះអាសន្នមួយដែលអាចមើលឃើញយ៉ាងពេញលេញ ជាពិសេសសង្រ្គាមដែលបានកើតឡើងកន្លងមក និងកំពុងតែកើតឡើងក្នុងពេលបច្ចុប្បន្ន។ តើការធ្វើសង្គាមអាចបង្កើតសន្តិភាពនិងធ្វើអោយជាតិសាសន៍មួយរឹងមាំបានទេ? មូលហេតុនៃកត្តានេះ យើងស្វែងយល់និងមើលឃើញទៅលើប្រទេសមួយចំនួនដែលកំពុងមានបញ្ហាកើតឡើង។ អ្វីដែលជាការដ៏ល្អប្រសើរ ដើម្បីធ្វើអោយប្រជាជាតិមួយរឹងមាំគ្មានអីក្រៅពីការបង្កើតសន្តិភាពរវាងគ្នានិងគ្នារួបរួមគ្នាបង្កើតជីវិតដ៏សុខសាន្តសម្បូរសប្បាយនិងរស់នៅលើផែនដីនេះដោយសេរីភាព៕

Comments