តំបន់អង្គរវត្តចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក
http://i66.tinypic.com/25snzgm.jpg
ប្រាសាទអង្គរវត្ត គឺជានិមិត្តរូបពោរពេញដោយថាមពលនិងមោទនភាពរបស់ជាតិខ្មែរ សូម្បីតែទង់ជាតិប្រទេសកម្ពុជាក៏មានរូបប្រាសាទអង្គរវត្តជាតំណាង។ កាលពីដំបូងៗពួកទេសចរណ៍លោកខាងលិច តែងគិតថាវាពិបាកនិងជឿណាស់ដែលថាជនជាតិខ្មែរអាចកសាងប្រាសាទនេះបាន។
ដោយមានឈ្មោះដើមថា បរមវិស្ណុលោក ប្រាសាទអង្គរវត្តត្រូវបានកសាងឡើង ក្នុងសម័យកាលដ៏រុងរឿងថ្កុំថ្កើងសម្បូរសប្បាយរបស់ព្រះមហាក្សត្រខ្មែរនៅរាជ្ជការនោះ និងជាកំពូលស្ថាប្យកម្មរបស់ខ្មែរនៅសម័យមហានគរ។ ប្រាសាទនេះបានក្លាយជាទីកន្លែងព្រះពុទ្ធសាសនាមួយដ៏ល្បីល្បាញ តាមសិលាចារឹកនាសតវត្សរ៍ទី១៦ ឈ្មោះប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះវស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្ក្រឹកហើយបានក្លាយជាភាសាបាលី "ឥន្ទបត្ត" បញ្ជាក់ទៅលើការឆ្លងពីព្រហ្មញ្ញសាសនា ទៅព្រះពុទ្ធសាសនាហីនយាន។ ពាក្យឥន្រ្ទប្រត្ថ បានន័យថាទីក្រុងរបស់ព្រះឥន្ទ ដែលក្នុងព្រហ្មញ្ញសាសនាគេជឿថា ព្រះឥន្ទមានទីកន្លែងនៅលើដី សំរាប់គោរពបូជា។ ដូចជាវត្តទាំងពីរនៅក្នុងប្រាសាទអង្គរវត្តមានឈ្មោះ ឥន្ទបត្តបុរខាងត្បូង និងឥន្ទបត្តបូរីខាងជើង។ ឈ្មោះថា វិស្ណុលោក គឺសំរាប់រំលឹកដល់មរណ:នាមរបស់ស្តេចដែលបានកសាងប្រាសាទនេះគឺ បរមវិស្ណុលោក រីឯស្រីសុធរ ជាការហៅដើម្បីរំលឹកដល់ឈ្មោះទីក្រុងចាស់នៅអង្គរមានឈ្មោះថា ស្រីយសោធរបុរ:។ ចំនែកនៅសតវត្សរ៍ទី១៧ ឥន្ទបត្តម្ភានគរ ស្រីសុធរវពិស្ណុលោក។ ប្រាង្គចំកណ្តាលតំណាងដោយ "ភ្នំព្រះសុមេរុ" ដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំងប្រាំតំណាងអោយកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកពន្ធ័ជុំវិញប្រាសាទ គឺជាសមុទ្រដែលពន្ធ័ជុំវិញ។ និងមានលក្ខណ:ល្អវិចិត្រវិសេសវិសាល និងបង្ហាញនៅសិល្បះខ្មែរដ៏អស្ចារ្យដល់កំពូលនៃសតវត្សរ៍នោះ។ អន់តូន្យូ ដា ម៉ាដឺឡេណា សង្ឃជនជាតិព័រទុយហ្គាល់ មួយអង្គដែលបានទៅលេងនៅឆ្នាំ១៥៨៦ បាននិយាយថា "វាគឺជាសំណង់មិនធម្មតា ដែលមិនអាចពិពណ៌នាវាដោយចុងប៉ិចបាន ដោយវាហាក់បីដូចជាគ្មានសំណង់ណាដូចនៅក្នុងលោក។ វាមានប្រាង្គច្រើននិងការតុបតែង ហើយការធ្វើអោយល្អឡើងទាំងអស់ដែលទេពកោសល្យមនុស្សអាចនិងគិតដល់។
ការរចនាដើមដំបូង និងសំណង់ប្រាសាទបានធ្វើឡើងនៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១២ កំឡុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ (សោយរាជ្យពីឆ្នាំ ១១១៣~១១៥០) ដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ សំណង់នេះត្រូវបានកសាងឡើង ជាប្រាសាទភាវតំណាងអោយព្រះមហាក្សត្រនិងទីក្រុងដ៏អស្ចារ្យ។ ការដំណើរការហាក់បីដូចបញ្ចប់មួយរយះពេលខ្លី ក្រោយការសោយទីវង្គតរបស់ព្រះមហាក្សត្រ ដែលបន្សល់ទុកខ្លះនៅការតុបតែងលំអរចំម្លាក់លានស្រាលៗ មិនទាន់បានបញ្ចប់ និងត្រូវបានជួយកសាងដោយព្រះមហាក្សត្រខ្មែរជាច្រើនអង្គរទៀតទើបបានបញ្ចប់ជាស្ថាពរ។ នៅឆ្នាំ១១៧៧ ប្រហែលជា២៧ឆ្នាំក្រោយការសោយទីវង្គតរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ប្រាសាទអង្គវត្តត្រូវបានលួចប្លន់បំផ្លិចបំផ្លាញដោយពួកចាម ដែលជាសត្រូវប្រពៃណីរបស់ខ្មែរ។ ក្រោយមកចក្រភពនេះត្រូវបានស្តារដោយព្រះមហាក្សត្រថ្មី គឺព្រះបាទជ័យវរ្ម័នទី៧។http://i67.tinypic.com/5upqol.jpg ឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើន ប្រាសាទបរមពិស្ណុលោក ក៏ត្រូវដូរឈ្មោះសម័យថ្មីជាប្រាសាទអង្គរវត្ត ដែលអ្នកស្រុកសៀមរាបស្គាល់ឈ្មោះថា អង្គរតូច។ អង្គរវត្ត មានន័យថាទីក្រុងវត្ត តាមភាសាខ្មែរ។ អង្គរមានន័យថា ទីក្រុង ឫរាជធានី ជាទម្រង់ប្រាក្រឹតពាក្យ នគរ ដែលមកពីពាក្យសំស្ក្រឹត។ វត្តគឺជាពាក្យខ្មែរសំរាប់ ទេវាល័យលើដី បានមកពីពាក្យបាលី។
តាមការស្រាវជ្រាវថ្មីៗនេះ បានរកឃើញភាពអស្ចារ្យគួរអោយស្ងប់ស្ងែងរបស់ប្រាសាទអង្គរវត្ត គឺជារៀងរាល់ឆ្នាំតែងតែមានព្រឹត្តិការណ៍ ព្រះអាទិត្យរះឡើងនៅពេលព្រឹកចំកំពូលប្រាសាទកណ្តាល ដែលគេជឿថានៅចំកំពូលប្រាសាទនោះ មានរន្ធសំងាត់មួយដែលនាំពន្លឺព្រះអាទិត្យ ជ្រាបចូលឆ្លងកាត់ទៅបន្ទប់ដល់អាថ៌កំបាំងមួយដែលជាទីកន្លែងសំរាប់ដំកល់ទុកព្រះសព ព្រះមហាក្សត្រខ្មែរដែលបានកសាងប្រាសាទអង្គវត្តនេះឡើង ដែលពន្លឺនោះនិងនាំព្រះវិញ្ញាណព្រះមហាក្សត្រទៅកាន់ឋានសួគ៌។ ដែលនេះបញ្ជាក់យ៉ាងច្បាស់ថាប្រាសាទអង្គរវត្តត្រូវបានកសាងឡើង ដោយមានក្បួនខ្នាតយ៉ាងត្រឹមត្រូវនិងអស្ចារ្យដ៏កំពូល៕
https://s31.postimg.cc/5csj3fhbf/2018-05-18_09.02.56.png

