កិច្ចការងារមនុស្សធម៌របស់សហគមន៍សេរី

D
dany
នៅ​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថាបនិក​សេរី លោក Chhay Lem Lim ដែលតំណាងអោយក្រុមការងារសេរី ព្រមទាំងបងប្អូនក្នុងសហគមន៍សេរីទាំងអស់ បាននាំយកអំណោយនិងថវិការមួយចំនួនដែលជាសន្តានចិត្តដ៏ថ្លៃថ្លារបស់បងប្អូននៅក្នុងសហគមន៍និងក្រៅសហគមន៍យកទៅប្រគល់ជូនដល់ បងស្រី និ​ន ពៅ អាយុ៤២ រស់នៅខេត្តកំពង់ស្ពឺ ដែលមានជម្ងឺប្រចាំកាយកើតទាចទឹកធ្ងន់ធ្ងរនិងមានជីវភាពក្រីក្រខ្លាំង និង​លោកយាយ ឈិន អាយុ៩០ឆ្នាំ រស់នៅខេត្តកំពត។ សេរីមិនមែនត្រឹមតែជាបណ្តាញទំនាក់ទំនងសង្គមតែប៉ុណ្ណោះទេ សេរីក៏បានចូលរួមចំណែកក្នុងកិច្ចការងារសង្គមផងដែលទៅតាមលទ្ធភាពដែលបងប្អូនក្នុងសហគមន៍បានចូលរួមចែករំលែកនិងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនិងខ្វះខាត។ វេទិការសេរីគាំទ្រដល់កិច្ចការងារសង្គមក្នុងផ្នែកអប់រំ និងមនុស្សធម៌ផ្សេង​ៗ និងគាំពារដល់មនុស្សចាស់ជរាទុរគតផងដែល។ ហើយសេរីក៏សង្ឃឹមថានិងមានកម្មវិធីមនុស្សធម៌ជាបន្តបន្ទាប់ទៀតទៅតាមលទ្ធភាពរបស់បងប្អូននៅក្នុងសហគមន៍៕ ![2018-11-21 19.02.04.jpg](https://serey.io/imageupload_data/13a54d6cb3d7f12667a7d404dd16dddcb56bbf07) ![2018-11-22 18.17.11.png](https://serey.io/imageupload_data/4aa55fa8e4f1d141a821374eb3c02e679a2cd263) https://i.postimg.cc/vT2V3HDv/received-198244654422115.jpg https://i.postimg.cc/L5JtdZcW/2018-11-21-20-17-56.png https://i.postimg.cc/CxnwZL0V/2018-11-21-19-02-49.png នាមសប្បុរសជន: ១. លោក ហុក ឡុងម៉េង ព្រះរាជអាជ្ញាប្រចាំខេត្តត្បូងឃ្មុំ និងភរិយា ១០០០០០រៀល ២. លោក Sam Bodia ៥០០០០រៀល ម្រុំ​ជីវិត ១ប្រអប់ ប្រេង​រឹត ម្រុំ ល្ង ២ដប ៣. ច័ន្ទ សម្បត្តិ ៥០០០០រៀល ៤. លោក Rithy Prum ៥០០០០រៀល ៥. លោក Hout Sam​rith ៥០០០០រៀល ៦. កញ្ញា ន​ង ភារី ៥០០០០រៀល ៧. លោកស្រី Buth Sokhim 30$ ៨. លោក Chhay Lem Lim ៣០$ ៩. លោកស្រី Him Sokheng $25 ១០. លោកស្រី Tek Chenhour $25 ១១. លោកស្រី Inn Rotharavin និងស្វាមី ២០$ ១២. លោក Hout Pro-Gold ២០$ ១៣. បងស្រី @Na Na ១៥$ ១៤. កញ្ញា Da NY ១០$ ១៥. លោកមេធាវី ស៊ន ច័ន្ទវាសនា ១០$ ១៦. លោក Sou Dina ១០$ ១៧. លោក ប៉េង ម៉ាខូវិន និង​គ្រួសារ ១០$

Comments

r3benok
ខ្លាំងណាស់ចង់បាន,ដើម្បីមនុស្សទាំងអស់នៅក្នុងបានើន។ នៅពេលដែលមនុស្សនៅក្នុងអាយុមាននៅក្នុងភាពក្រីក្រ-វាជាការគួរឱ្យខ្លាច! ពួកគេតែងតែត្រូវការជំនួយ។ សប្បុរគឺជាការដ៏ពិសិដ្ឋហេតុ!
pov
ល្អណាស់ៗ