Serey is utilizing Blockchain technology

ដំណើរកំសាន្តទៅកាន់បឹងយក្សឡោម

D

http://i63.tinypic.com/33xinpj.jpg បឹងយក្សឡោមគឺជារមណីយដ្ឋានបឹងបុរាណមួយនៅខេត្តរតនគិរីដែលកាលពីក្មេងៗខ្ញុំធ្លាប់អានក្នុងសៀវភៅរឿងព្រេងបុរាណខ្មែរនិងឃើញចុះផ្សាយតាមការសែតទស្សនាវដ្តីនិយាយរៀបរាប់ពីទិដ្ឋភាពដល់ស្រស់ស្អាតនៅជុំវិញបឹងនិងប្រវត្តិការកកើតបឹងនេះឡើងដែលទាក់ទងនិងរឿងព្រេងនិទានពាក់ពន្ធ័និងរឿងយក្សលើកទ័ពមកព័ទ្ធជុំវិញបឹងទើបកើតជាឈ្មោះបឹងនេះឡើងមក។ ក្រោយពីធ្វើដំណើរពីភ្នំពេញមករយះពេលជាង៧ម៉ោងខ្ញុំក៏បានឈប់សំរាកនៅក្រុងសែនមនោរម្យដើរលំហែរកាយនៅខេត្តមណ្ឌលគិរីរយះពេល២យប់ទើបបន្តដំណើរចេញពីក្រុងសែនមនោរម្យឆ្ពោះទៅខេត្តរតនគិរីបន្តទៀតតាមផ្លូវពិតជាមានទេសភាពស្រស់ស្អាតនិងផ្លូវថ្នល់ក៏ល្អសំរួលដល់ការធ្វើដំណើរយ៉ាងរលូនប្រកបដោយសុវត្តិភាពរហូតបានមកដល់បឹង ក្រោយពីទិញសំបុត្រចូលទស្សនារមណីដ្ឋានហើយក៏រកកន្លែងចតឡាននិងដើរទិញម្ហូបចំណីអាហារសំរាប់បរិភោគ។ ពេលចុះមកដល់មាត់បឹងពិតជាមានមនុស្សម្នាច្រើនកុះករនៅជុំវិញបឹង មានការលេងរបាំនិងដាក់បង្ហាញផ្ទះរបៀបជនជាតិនិងលក់វត្ថុអនុស្សាវរិយផ្សេងៗ អ្នកខ្លះក៏ឈមើលរបាំជនជាតិដោយមិនភ្លេចជូនលុយខ្លះដល់អ្នករាំរបាំ អ្នកខ្លះក៏នាំគ្នាឈរថតរូបដោយរីករាយនៅជាប់មាត់បឹង ទេសភាពជុំវិញបឹងពិតជាស្រស់បំព្រងដូចការរៀបរាប់ក្នុងសៀវភៅមែនសំបូរទៅដោយដើមឈើធំៗដុះអមជាជួរព័ទ្ធជុំវិញបឹងយ៉ាងខៀវស្រងាត់មនុស្សម្នាសប្បាយនិងមុជទឹកក្នុងបឹងយ៉ាងត្រជាក់ស្រេតថ្លាយង់មើលឃើញដល់បាតបឹង ក្មេងៗនាំគ្នាលោតទឹកហែលលេងយ៉ាងសប្បាយតាមនិស្ស័យរបស់ក្មេងមានទាំងជនជាតិខ្មែរនិងបរទេស។ ខ្ញុំពិតជារំភើបឥតឧបមានៅពេលដែលបានមកឃើញដោយផ្ទាល់និងភ្នែកដោយមិនដែលគិតថានិងបានមកលេងអោយស្គាល់អោយបានម្តងក្នុងមួយឆាកជីវិតព្រោះចំងាយផ្លូវដល់ឆ្ងាយ តែដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្នុងការកសាងផ្លូវថ្នល់មកធ្វើអោយប្រជាជនគ្រប់គ្នាមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែងនៅក្នុងប្រទេសយើង។ ក្រោយពីបានបរិភោគបាយរួចរាល់យើងខ្ញុំក៏រៀបចំចាកចេញមកវិញដោយក្តីអាលោះអាល័យនិងសប្បាយរីករាយយ៉ាងពន់ពេក។ សូមនាំគ្នាចូលរួមការពារថែរក្សាព្រៃឈើនិងបរិស្ថាននៅជុំវិញបឹងអោយស្រស់បំព្រង ដើម្បីអោយក្មេងៗជំនាន់ក្រោយនិងភ្ញៀវទេសចរណ៌ជាតិនិងអន្តជាតិបានមកស្គាល់រមណីដ្ឋានបឹងបុរាណប្រវត្តិសាស្រ្តរបស់ខ្មែរយើង។.
0.000 SRY$0.00
Global
Global

Comments