ប្រជាកសិករ
http://i68.tinypic.com/2nqqe7d.jpg ទោះសម័យឥឡូវគេអាចយកគ្រឿងចក្រ មកជំនួសកំលាំងសត្វពាហន:យ៉ាងណាក៏ដោយ ក៏តាមស្រុកភូមិមួយចំនួនយើងនៅតែឃើញកសិករប្រើសត្វគោភ្ជួររាស់ដដែល។
ប្រជាជននៅតាមជនបទ ច្រើនតែប្រកបរបបជាកសិករនិងចិញ្ចឹមគោនៅតាមផ្ទះជាលក្ខណៈគ្រួសារសំរាប់ជាជំនួយក្នុងការភ្ជួរស្រែ។ បើយើងធ្វើដំណើរតាមដងផ្លូវនានានៅតាមខេត្តមួយចំនួនយើងនិងឃើញទិដ្ឋភាពអមសងខាងផ្លូវនៅវាលស្រែដល់ធំល្វឹងល្វើយនិងប្រជាកសិករកំពុងភ្ជួររាស់ដកស្ទូងបង្កើតបានជាទស្សនីយភាពមួយគួរអោយគយគន់ក្រៃលែង។ ក្រោយពីសំរាកពេលថ្ងៃត្រង់ក្រោយពីភ្ជួររាស់ហើយពួកគាត់នាំគ្នាទៅសំរាកនៅក្រោមម្លប់ដើមឈើនិងបរិភោគអាហារដោយមានយកម្ហូបអាហារនំចំណីរពីផ្ទះមករៀងៗខ្លួនដាក់ចូលគ្នាហើយជួបជុំគ្នាបរិភោគយ៉ាងសប្បាយ ម្ហូបអាហារប្រចាំទីជនបទដែលពួកគាត់ច្រើនចូលចិត្តមានដូចជាប្រហុកដុតរឺបុកក្រសាំង ត្រីអាំងនិងស្វាយខ្ចី កង្កែបខ្ចៅខ្យងនិងក្តាមដែលអាចរកបានដោយងាយនៅតាមវាលស្រែដែលមានរសជាតិយ៉ាងឆ្ងាញ់ពិសារ ដោយនាំគ្នានិយាយពីនេះពីនោះបង្កើតបានជាសំណើចសើចយ៉ាងក្អាកក្អាយគួជាទីមនោរម្យ៕

