ឱ! សៀមរាបអើយ...ខ្ញុំលង់ស្នេហ៍អ្នកហើយ

D
dany
សៀមរាបជាទីក្រុងបុរាណដ៏ល្អឯកនិងគួរអោយស្ញប់ស្ញែងក្រៃលែង ទោះនាងខ្ញុំបានមកលេងប៉ុន្មានដងក៏ដោយ ចិត្តក៏នៅតែចង់មកលេងម្តងហើយម្តងទៀត ព្រោះសៀមរាបជាទីក្រុងបុរាណធម្មជាតិខៀវស្រងាត់ត្រជាក់ដល់ថ្លើមប្រមាត់មិនអាចបំភ្លេចបាន និងប្រាសាទបុរាណដ៏ល្អឯក ជាពិសេសគឺប្រាសាទអង្គរវត្តតែម្តង ដែលមានកេរ្ត៍ឈ្មោះល្បីសុះសាយពេញសកលលោក។ រាល់ដងនាងខ្ញុំតែងតែមកលេងនៅរដូវភ្ជុំបិណ្ឌ តែឆ្នាំនេះនាងខ្ញុំមកលេងជាមួយបងៗនិងអ្នកម្តាយក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង មនុស្សម្នាច្រើនកុះកនៅតាមដងវិថីនានា ដោយពួកគេនាំគ្នាលេងបាញ់ទឹកលាបម្សៅយ៉ាងសប្បាយក្អាកក្អាយនិងលេងល្បែងប្រជាប្រិយនានា។ ចរាចរណ៍តាមដងវិថីកកស្ទះបន្តិចនៅពេលចូលឆ្នាំ តែមិនធ្វើអោយអារម្មណ៍យើងធុញធប់នោះទេ ព្រោះយើងអាចមើលឃើញមនុស្សម្នារត់ដេញបាញ់ទឹកដាក់គ្នាទៅវិញយ៉ាងសប្បាយរីករាយ ព្រមទាំងសើចសប្បាយជាមួយពួកគេផងដែល។ ដើរលេងសៀមរាបលើកនេះពិតជាសប្បាយខ្លាំងណាស់ ទោះបីមានអារម្មណ៍ហត់នឿយបន្តិចបន្តួចក្តី តែក៏អាចធ្វើអោយរសាយចេញបានជាមួយក្តីសប្បាយរីករាយ៕ ![58BFB010-FCDA-46A6-B91E-BA154F362799.jpeg](https://serey.io/imageupload_data/ddf76cc5ae7837faafe86fe685ccc87b5cad830c)![2221A71E-7255-44EF-ACFB-94AE94F0C0A3.jpeg](https://serey.io/imageupload_data/51639908bb84e04ca32ca381033af44cb7149aae)

Comments

sohel5454
We should all have a beautiful family, just like the family in a good place
sarith71
នៅទីនោះអាកាសធាតុប្រហែលប៉ុន្មានអង្សាដែរបង?