រឿងកំប្លែង ( មូស និង អំពិលអំពែក )

កាលពីព្រេងនាយ មានសត្វមូស និងសត្វអំពិលអំពែក ២ក្បាល ពួកគេជាសម្លាញ់និងគ្នា។ ថ្ងៃមួយពួកវាបបួលគ្នាទៅច្រៀងខារ៉ាអូខេ តែចៃដន្យហាងខារ៉ាអូខេដែលពួកវាបម្រុងនិងទៅច្រៀងនោះមានស្រីស្អាតតែម្នាក់គត់។ ពួកវាក៏ភ្នាល់គ្នាថា បើអ្នកណាទៅដល់ហាងខារ៉ាអូខេនោះមុន និងបានស្រីស្អាតនោះមកកំដរ។
និយាយរួចរាល់ហើយពួកវាក៏ចាប់ផ្តើមចេញដំណើរ។ ដោយសារតែអំពិលអំពែកមានស្លាបធំជាងមូស វាក៏ហើរលឿនជាងមូស មូសហើរនៅពីក្រោយអំពិលអំពែកដោយបញ្ចេញសម្លេង វ៉ូ វ៉ូ ដាក់ត្រចៀកអំពិលអំពែក។ អំពិលអំពែកខឹងណាស់គិតថាមូសរោទម៉ាស៊ីនអួតវា វាក៏ស្រែកថាឲមូសថា " នែ! ម៉ូស បើម៉ាស៊ីនឯងខ្លាំង ហើរអាចហើរលឿនជាងយើង ឯងឆាប់ហើរទៅមុនទៅ មិនចាំបាច់មករោទម៉ាស៊ីនដាក់ជិតត្រចៀកយើងទេ "។ ឮដូច្នេះ មូសក៏ឆ្លើយថា " តើអោយខ្ញុំវ៉ាឯងទៅមុនម៉ិចនិងកើតទៅ បើឯងវ៉ៃស៊ីញ៉ូរហូតគ្មានឈប់បែបនេះនោះ៕
**ប្រភពរឿងកំប្លែងខ្មែរ**

