ថ្ងៃមួយព្រះដ៏មានព្រះភាគគង់នៅវត្តជេតពនបានត្រាស់ពន្យល់ដល់កុលបុត្រទាំងឡាយអំពីធម៌អកត្តញ្ញូដូច្នេះថាៈ បុគ្គលអកត្តញ្ញូចំពោះមាតាបិតា ជាមនុស្សមិនគួរសេពគប់ឡើយ ព្រោះសូម្បីមាតាបិតារបស់គេដែលជាអ្នកមានគុណចំពោះគេដល់ម៉្លេះហើយនៅតែគេមិនដឹងគុណ តើគេនឹងដឹងគុណអ្នកដទៃបានដូចម្តេច? មនុស្សអកត្តញ្ញូចំពោះមាតាបិតា បើនឹងមានសេចក្តីចម្រើនក៏ចម្រើនមិនបានយូរ រមែងវិនាសទៅវិញ តែងទទួលការតិះដៀលពីអ្នកដទៃ ទោះគេមានបញ្ញាប៉ុណ្ណា បើមិនមានបុណ្យចាស់មកជួយឧបត្ថម្ភទេនឹងត្រូវទទួលទុក្ខទោសពីផលអកត្តញ្ញូយ៉ាងពិតប្រាកដ វេលាអស់អាយុក៏នឹងធ្លាក់ទៅអបាយភូមិរងទុក្ខវេទនាជាយូរអង្វែងទៀតផង។ កាលចប់ធម្មទេសនាមហាជននិងទេវតាបានសម្រេចមគ្គផលជាច្រើននាក់ហោង។
Comments