មានមនុស្សច្រើននាក់ណាស់ដែលពុលដោយសារតែគំនិតខ្លួនឯង គេបាត់បង់ក្តីស្រឡាញ់ បាត់បង់ក្តីរំភើបរីករាយជាមួយជីវិតខ្លួនឯងនិងជាមួយមនុស្សដែលខ្លួនស្រឡាញ់ លោកនេះគ្មានអ្វីអាចឲ្យគេរំភើបបានតទៅទៀតឡើយ សូម្បីតែព្រះអាទិត្យលិចហើយរះឡើងជាថ្មីក៏គ្មានអ្វីកើតឡើងចំពោះជីវិតរបស់ពួកគេដែរ ពួកគេក្លាយទៅជាមនុស្សពិការស្មារតីបាត់អស់ទៅហើយ បើគេនៅតែត្រេកត្រអាលនៅតែមានះគាំទ្រគំនិតបំពុលខ្លួនឯងតទៅទៀតនោះ ! ។ ចូរតាមឃ្លាំមើលចិត្ត ហើយសង្កេតពិនិត្យពិចារណាឡើងវិញម្តងទៀត រួចហើយសួរខ្លួនឯងឲ្យច្បាស់ថាៈ រវាងឈឺនិងជាតើយើងសម្រេចចិត្តជ្រើសយកមួយណាឲ្យប្រាកដ ?។
Comments