Serey is utilizing Blockchain technology

ពាក្យថា យោហ្គា(Yoga)

C

ពាក្យថា យោហ្គា(Yoga)គឺក្តោបទាំងពាក្យសមាធិ(Meditation) ក្នុងនោះដែរ ប៉ុន្តែពាក្យសមាធិក្នុងពុទ្ធសាសនា គឺជាសម្មាសមាធិ ដែលជាការតំកល់ចិត្តប្រពៃ ដៅសេចក្តីដល់សមាបត្តិ៨ឯណោះ មិនមែនត្រឹមសមាធិស្តាប់ធម៌ក៏ហៅថាសម្មាសមាធិដែរនោះទេ ។ ប៉ុន្តែមុននឹងចូលដល់លោកុត្តរសមាធិ គេត្រូវតែឆ្លងកាត់លោកិយសមាធិជាមុនសិនដែរ ដែលចាំបាច់ត្រូវសេពគប់សប្បុរសលោកជាអ្នកគោរពស្រឡាញ់សមាធិទើបបាន ពុំនោះទេមុខជាសមាធិជាប់នឹងអញក៏ថាបាន ។ លោកិយសមាធិបើធ្វើបានត្រឹមត្រូវ គេពិតជារស់នៅជាមួយការភ្ញាក់រលឹកប្រកបដោយសតិតាមចាប់កំហុសខ្លួនឯង ឆ្លុះបញ្ចាំងពីចិត្តគំនិតខ្លួនឯងដើម្បីលះការជាប់ជំពាក់សព្វវត្ថុនៅក្នុងលោក ដែលជាការកាត់បន្ថយទុក្ខសោកដ៏ធំក្នុងជីវិតបានផងដែរ ។

832.113 SRY$0.00
Cambodia
Cambodia

Comments